សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រ កម្ពុជា ចូលរួមពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤១ តាមប្រព័ន្ធវីដេអូ(Video Conference)

AKP ភ្នំពេញ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០–

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០នេះ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភានៃព្រះរាជាណាចក្រកម្ពុជា ចូលរួម មហាសន្និបាតអន្តរសភា អាស៊ាន(AIPA)លើកទី៤១ តបតាមការអញ្ជើញរបស់លោកជំទាវ ង្វៀន ធីគីមងិន (Nguyen Thi Kim Ngan) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជាប្រធានអន្តរសភាអាស៊ាន(AIPA)លើកទី៤១ ដែលប្រព្រឹត្តទៅតាមរយៈប្រព័ន្ធវីដេអូ(Video Conference) ក្រោមប្រធានបទ “ការទូតសភា ដើម្បីសម្រេច បានសហគមន៍អាស៊ាន ប្រកបដោយ ភាពស្អិតរមួត និងឆ្លើយតប” ដោយផ្សាយចេញពីទីក្រុងហាណូយ នៃសាធារណរដ្ឋសង្គមនិយម វៀតណាម ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០។

រូបថត៖ រដ្ឋសភា