លោកជំទាវ ម៉ែន សំអន៖ រាជរដ្ឋាភិបាលកម្ពុជានៅតែលើកទឹកចិត្ដដល់បងប្អូន អតីតយុទ្ធជនទូទាំងប្រទេស ទោះបីបងប្អូនបាត់បង់សមត្ថភាពយ៉ាងណាក៏ដោយ

AKP ស្វាយរៀង ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០

លោកជំទាវកិត្ដិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល កម្ពុជានៅតែផ្ដល់ការលើកទឹកចិត្ដដល់បងប្អូនអតីតយុទ្ធជនកម្ពុជាទូទាំងប្រទេស ទោះបីបង ប្អូនបាត់បង់សមត្ថភាពយ៉ាងណាក៏ដោយគឺរាជរដ្ឋាភិបាលនៅតែបន្ដជួយជ្រោមជ្រែងផ្នែក ជីវភាពជានិច្ច។

លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់បែបនេះ នៅក្នុងពិធីចុះសួរសុខទុក្ខ និងសំណេះ សំណាលជាមួយអតីតយុទ្ធជនកម្ពុជាចំនួន៤០០គ្រួសារ រស់នៅភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្ដស្វាយរៀង កាលពីព្រឹកថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០។

ក្នុងឱកាសនោះ លោកជំទាវក៏បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណចក្រកម្ពុជា និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជា និច្ចជាកាលសម្ដេចទាំងទេ្វតែងតែគិតគូរដល់សុខទុក្ខ អតីតយុទ្ធជននៅទូទាំងប្រទេស ដែលបានចូលរួមចំណែករំដោះថែរក្សាការពារប្រជាជនកម្ពុជាកន្លងមក។

លោកជំទាវបានបន្ដថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី និងជាប្រធានសមាគមអតីតយុទ្ធជន កម្ពុជា បានដឹកនាំប្រទេសឆ្លងកាត់ពីដំណាក់កាលដ៏សែនស្មុគស្មាញ រហូតទួលបាន នូវសុខសន្តិភាព និងសម្រេចបានសមិទ្ធផលធំៗជាប្រវតិ្ដសាស្រ្ដប្រកបដោយជោគជ័យ និងមានការអភិវឌ្ឍលើគ្រប់វិស័យ។  ជោគជ័យទាំងអស់នេះ ក៏មិនអាចកាត់ផ្ដាច់បាន ពីគុណបំណាច់ និងស្នាដៃ នៃការចូលរួមចំណែករបស់បងប្អូនអតីតយុទ្ធជន ដែលមានវត្ដមាន នៅទីនេះដែរ ដោយឡែកសម្រាប់ខេត្តស្វាយរៀង គឺប្រែក្លាយពីតំបន់សមរភូមិក្តៅ និងតំបន់ខ្លះនៅអសន្តិសុខ មកជាខេត្តមួយដែលពោរពេញទៅដោយសក្តានុពលវិនិយោគរួមមាន៖ តំបន់សេដ្ឋកិច្ចពិសេស រោងចក្រ សហគ្រាសតូចធំ ហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែង មន្ទីរពេទ្យ វត្តអារាម និងសាលារៀនជាដើម។

លោកជំទាវបន្តទៀតថា សម្តេចបានយកចិត្ដទុកដាក់ និងគិតគូរអំពីរបបសន្ដិសុខ សង្គមប្រចាំខែជូនអតីតយុទ្ធជន គិតគូរពីការបាត់បង់សមត្ថភាពការងារ និងពិការភាព និងការ គិតគូរអំពីប្រសិទ្ធភាព នៃនីតិវិធីផ្ដល់ប្រាក់របបឧបត្ថម្ភផ្សេងៗឱ្យបានឆាប់រហ័ស ប្រកបដោយ តម្លាភាព សំដៅលើកកម្ពស់ជីវភាពបងប្អូន អតីតយុទ្ធជនឱ្យកាន់តែល្អប្រសើរឡើង និងគិតគូរ ព្រមទាំងឧបត្ថម្ភដល់ប្រជពលរដ្ឋក្រីក្រដែលរងផលប៉ះពល់ដោយសារជំងឺកូវីដ១៩។

លោកជំទាវ ក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍ និងត្រូវចូលរួមគោរព និងអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍រក្សាគម្លាត សង្គម រក្សាអនាម័យឱ្យបានល្អ រួមជាមយនឹងវិធានការនានាតាមការកំណត់របស់ក្រសួង សុខាភិបាល ដោយត្រូវបន្តរក្សាការប្រុងប្រយ័ត្នខ្ពស់ក្នុងការបង្ការ និងការពារនូវការឆ្លងរីក រាលដាលនៃជំងឺកូវីដ៩ នៃរលកទី២ ខណៈពិភពលោកកំពុងប្រឈមមុខនឹងការរា ត្បាតយ៉ាងខ្លាំង។

សូមបញ្ជាក់ថា អំណោយដែលបានចែកជូននៅពេលនោះរួមមានង្ករ២៥គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ និងថវិកាមួយចំនួនទៀតឆ្លៀតក្នុងឱកាសនោះដែរ លោក ជំទាវ ក៏បានអញ្ជើញកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវស្នាក់ការគណបក្សប្រជា ជនកម្ពុជាភូមិជីកដី ឃុំអណ្ដូងត្របែក ស្រុករមាសហែក ខេត្ដស្វាយរៀងផងដែរដោយ សួស សំរិត