ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំពិភាក្សា ការតបណ្តាញលូ និងការធ្វើជញ្ជាំងអូរអេម៉ារីយូ

AKP ព្រះសីហនុ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០–

នាព្រឹកថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុដឹកនាំកិច្ច ប្រជុំពិភាក្សាការតបណ្តាញលូ និងការធ្វើជញ្ជាំងអូរអេម៉ារីយូ នៅសង្កាត់លេខ៣ ក្រុងព្រះសី ហនុ ដើម្បីបញ្ចៀសការលិចលង់ដោយជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុ ដោយមានការ ចូលរួមពីតំណាងក្រុមហ៊ុនអេម៉ារីយូ ប្រធាន អនុប្រធាន មន្ទីរ និងអង្គភាព ក្នុងខេត្តព្រះ សីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុមានប្រសាសន៍ បើកកិច្ចប្រជុំថា  បញ្ហាជំនន់ទឹកភ្លៀងជាចំណុចសំខាន់សម្រាប់ក្រុងរបស់យើង ដើម្បីបញ្ចៀស នូវជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុ នៅពេលមានភ្លៀងខ្លាំង ធ្វើឱ្យផ្លូវមួយចំនួនមានដូចជាផ្លូវ ២៨មិថុនា និងផ្លូវឯករាជ្យមានការលិចលង់ ដូច្នេះសូមក្រុមហ៊ុន អេម៉ារីយូ ចូលរួមសហការ ជាមួយរដ្ឋបាលខេត្ត ដើម្បីឱ្យមន្ត្រីបច្ចេកទេសចុះសិក្សា ព្រមទាំងស្នើសុំឱ្យក្រុមហ៊ុនផ្តល់អ្នក បច្ចេកទេសចុះសិក្សាប្រពន្ធលូរួមគ្នា និងជំរុញ ឱ្យមន្ត្រីជំនាញចុះសិក្សាឱ្យបានលឿន ដើម្បី រៀបចំប្លង់មេ ឈានទៅកាស្ថាបនាលូឱ្យបានធំទូលាយ និងការរៀបចំលូ កាត់ផ្លូវឱ្យបានមុន ការចាប់ផ្តើមអ៊ុតកៅស៊ូ នៅពេលខាងមុខ។

លោកស្រី ជូ ដារ៉ារ៉េត ទីប្រឹក្សាក្រុមហ៊ុន អេម៉ារីយូ បានស្វាគមន៍ និងការចូលរួមជា មួយអាជ្ញាធរខេត្តព្រះសីហនុ ដើម្បីផលប្រយោជន៍រួម និងយកគម្រោងនេះទៅសិក្សារៀប ចំអ្នកបច្ចេកទេសចូលរួមសិក្សាជា មួយមន្ត្រីជំនាញខេត្ត រៀបចំប្រព័ន្ធលូឱ្យបានធំទូលាយ បញ្ចៀសបាននូវជំនន់ទឹកភ្លៀងក្នុងរដូវវស្សានៅក្រុងព្រះសីហនុ៕ ដោយ ងូ សុមុនី