ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញជាអធិបតីពិធីប្រគល់ពានរង្វាន់ដល់អ្នកកាសែត​ជ័យលាភីក្នុងការ​ប្រឡងសរសេរអត្ថបទសារព័ត៌មាន​ក្នុងបរិបទកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០–

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីពិធីប្រគល់ពានរង្វាន់ដល់​អ្នកកាសែត​​ជ័យ​លាភីក្នុងការប្រឡង​សរសេរអត្ថបទសារព័ត៌មាន ក្នុងបរិបទកូវីដ-១៩ ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា ដោយជ័យលាភីលេខ១ បានទៅលើកញ្ញា សៅ សុខអេង មកពីស្ថាប័នសារព័ត៌មានថ្មីថ្មី ដែលអត្ថបទជ័យលាភី​នេះមានចំណងជើងថា “ឪពុកម្តាយ ក្លាយជាសិស្សផង និងជាគ្រូផង សម្រាប់ការសិក្សាអនឡាញរបស់កូនៗ នាអំឡុងវិបត្តិកូវីដ-១៩” នាព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។

រូបថត៖ ខឹម សុវណ្ណារ៉ា