ប៉ូលីសចក្រភពអង់គ្លេសតាមប្រមាញ់ចាប់ខ្លួនជនសង្ស័យដែលបានចាក់សម្លាប់មនុស្ស

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព អេអេសភី (០៧.០៩.២០)

អង់គ្លេស៖ តាមការផ្សាយព័ត៌មានដែលចេញនៅថ្ងៃទី ០៧ ខែកញ្ញានេះបានឲ្យដឹងថាក្រុមអ្នកស៊ើបអង្កេតនៅក្នុងទីក្រុងបៀមីនហាម( Birmingham)ប្រទេសអង់គ្លេសបានបើកការតាមប្រមាញ់ជនសង្ស័យដែលបានចាក់សម្លាប់មនុស្សម្នាក់និងធ្វើឲ្យរបួសធ្ងន់ ២ នាក់ ។

មនុស្ស ៥ នាក់ផ្សេងទៀតបានរងរបួសស្រាលនៅក្នុងការវាយប្រហារនេះដែលបានកើតឡើងនៅទីតាំងចំនួន ៤
ដាច់ដោយឡែកពីគ្នានៅកណ្តាលទីក្រុង បៀមីនហាម ។

ប្រទេសអង់គ្លេសកំពុងមានការប្រុងប្រយ័ត្នខ្ពស់បន្ទាប់ពីមានការចាក់សម្លាប់ដ៏ធំចំនួនពីរនៅទីក្រុងឡុងកាលពីឆ្នាំ២០១៩។