ករណីឆ្លងវីរុសកូវីដ១៩នៅទូទាំងពិភពលោកកើនដល់ ២៧ លានករណី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ប្លូមប៊ឺច (០៧.០៩.២០)

ករណីឆ្លងវីរុសកូវីដ១៩នៅទូទាំងពិភពលោកបានកើនឡើងដល់ ២៧ លាននាក់ដោយប្រទេសឥណ្ឌាបានកើនឡើងលើសប្រទេសប្រេស៊ីលហើយក្លាយជាប្រទេសដែលរងគ្រោះខ្លាំងជាងគេទី ២ លើពិភពលោក។

ករណីឆ្លងក្នុងប្រទេសឥណ្ឌូណេស៊ីក៏បានកើនឡើងលើស ៣.០០០ នាក់ក្នុងរយៈពេល ៥ ថ្ងៃក្រោយនេះដោយបានផ្ទុះឡើងខ្លាំងក្នុងទីក្រុងចាកាតានិងកោះបាលី។

តំបន់រាតត្បាតក្នុងទ្វីបអ៊ឺរ៉ុបក៏ករណីឆ្លងកំពុងហក់ឡើងម្តងទៀតដោយការឆ្លងនៅអង់គ្លេសបានកើនឡើងច្រើនក្នុងរយៈពេលជាងបីខែចុងក្រោយនេះ។ នៅសហរដ្ឋអាមេរិកចាប់ផ្តើមនៅនឹង ប៉ុន្តែអភិបាលក្រុងនៅទូទាំងប្រទេសបានជំរុញឱ្យពលរដ្ឋទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ក្នុងអំឡុងថ្ងៃឈប់សម្រាកនិងថ្ងៃចុងសប្តាហ៍ផងដែរ។