រដ្ឋវិចតូរីយ៉ាប្រទេសអូស្រ្តាលីបានរាយការណ៍ថាមានករណីឆ្លងថ្មីចំនួន ៤១ នាក់និងស្លាប់ ៩ នាក់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៧.០៩.២០)

អូស្រ្តាលី៖ នៅថ្ងៃច័ន្ទ ទី៧ ខែកញ្ញានេះ  រដ្ឋវិចតូរីយ៉ា ដែលជាតំបន់រាតត្បាតនៃវីរុសកូវីដ១៩ក្នុងប្រទេសអូស្ត្រាលី បានរាយការណ៍ថាមានមនុស្សស្លាប់ ៩ នាក់និងការឆ្លងថ្មី ៤១ ករណីក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ។

រដ្ឋធានី មែលប៊ន​ របស់រដ្ឋវិចតូរីយ៉ា  នៅតែបន្តអនុវត្តវិធានការតឹងរឹងរបស់ខ្លួនរហូតដល់ថ្ងៃទី ២៨ ខែកញ្ញាទោះជាអត្រាឆ្លងប្រចាំថ្ងៃមានការធ្លាក់ចុះតិចជាងការរំពឹងទុក។

អ្នករស់នៅក្នុងទីក្រុងមែលប៊ននឹងត្រូវបញ្ចប់ការអនុវត្តវិធានការតឹងរឹងរយៈពេល ៦ សប្តាហ៍ នៅចុងសប្តាហ៍ក្រោយប៉ុន្តែក៏នៅតែបន្តវិធានការការពារផ្សេងទៀតសម្រាប់រយៈពេលជាច្រើនខែទៀតដែរ។