ព្យុះទីហ្វុងឈ្មោះហៃសេនកំពុងបក់ឆ្ពោះទៅប្រទេសកូរ៉េបន្ទាប់ពីបានវាយប្រហារប្រទេសជប៉ុន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៧.០៩.២០)

កូរ៉េខាងត្បួង៖ នៅថ្ងៃច័ន្ទ ទី៧ ខែកញ្ញានេះប្រទេសកូរ៉េខាងត្បួងបានទទួលរងឥទ្ធិពលពីព្យុះទីហ្វុងឈ្មោះហៃសេន បន្ទាប់ពីព្យុះដ៏ខ្លាំងមួយនេះបានបោកបក់លើកោះភាគខាងត្បូងរបស់ប្រទេសជប៉ុន ប៉ុន្តែការឆ្លងកាត់នេះមិនបានបង្កជាការខូចខាតឬគ្រោះថ្នាក់ធ្ងន់ធ្ងរទេ។

ស្ថាប័នគ្រប់គ្រងអាកាសធាតុរបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយថាព្យុះនេះបោកបក់ក្នុងល្បឿន  ១៤៤ គីឡូម៉ែត្រក្នុងមួយម៉ោងហើយបក់បោកឆ្ពោះទៅភាគខាងជើងទៅទីក្រុងប៊ូសានដែលជាក្រុងធំបំផុតទី ២ របស់ប្រទេសកូរ៉េខាងត្បូង។

កងកម្លាំងបានជម្លៀសប្រជាជនជិត ១.០០០ នាក់ខណៈជើងហោះហើរជាង ៣០០ ជើងឆ្លងកាត់អាកាសយានដ្ឋានចំនួន ១០ ត្រូវបានលុបចោល។