ប្រជាពលរដ្ឋក្រីក្រ ១,២២៦គ្រួសារ នៅក្រុងព្រះសីហនុ ទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា

AKP ព្រះសីហនុ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២០–

ឯកឧត្ដម គួច ចំរេីន ប្រធាគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងជាអភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា នាំយកអំណោយសប្បុរសធម៌របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រក្រុងព្រះសីហនុ ចំនួន ១,២២៦ គ្រួសារ មកពី ៤សង្កាត់ ដែលពិធីចែកអំណោយនេះធ្វើនៅសាលាដុនបូសស្កូ ស្ថិតនៅសង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ ២០២០ ។
រូបថត÷ ងូ សុមុនី