ព្រះករុណា ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានឯកអគ្គរដ្ឋទូតរុស្សីថ្មី ប្រចាំកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយសារតាំង

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០–

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា ណាចក្រកម្ពុជា ជាទីគោរព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើង ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទាន ឯកឧត្តម Anatoly BOROVIK ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្សី ប្រចាំព្រះរាជាណា ចក្រកម្ពុជា ចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយសារតាំង នៅមហាប្រាសាទទេវាវិនិច្ឆ័យ ក្នុងព្រះបរមរាជវាំង នៅវេលាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០។

រូបថត៖ ព្រះបរមរាជវាំង