ក្រុមហ៊ុនអាកាសចរណ៍វឺជីនអាត្លង់ទិកកាត់បន្ថយ ការងារជាង ១.០០០ បន្ថែមទៀតនៅពេលតម្រូវការនៅតែធ្លាក់ចុះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៤.០៩.២០)

អង់គ្លេស៖ ក្រុមហ៊ុនអាកាសចរណ៍វឺជីនអាត្លង់ទិករបស់ប្រទេសអង់គ្លេសកំពុងត្រៀមកាត់បន្ថយ​ការងារជាង ១.០០០ នាក់បន្ថែមទៀត    បន្ទាប់ពីតម្រូវការងើបឡើងវិញយឺត​ជាងការរំពឹងទុកសម្រាប់ការធ្វើដំណើរតាមផ្លូវអាកាស។

ក្រុមហ៊ុនបានផ្តល់របាយការណ៍នេះ​    ខណៈដែលកិច្ចព្រមព្រៀងថវិកាជួយសង្គ្រោះរដ្ឋាភិបាលដល់​ក្រុមហ៊ុនចំនួន ១,២ ពាន់លានផោនប្រហែល១,៥៩ ពាន់លានដុល្លារអាមេរិកគ្រោងនឹងបញ្ចប់នៅសប្តាហ៍នេះ     ក្នុងពេលចៅក្រមក្នុងទីក្រុងឡុងដ៍បានឯកភាពលើផែនការរៀបចំរចនាសម្ព័ន្ធឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍កាលពីថ្ងៃពុធទី០២ ខែកញ្ញាកន្លងមក។

ក្រុមហ៊ុនអាកាសចរណ៍វឺជីនអាត្លង់ទិកនឹងប្រកាសពីការបញ្ឈប់ការងារភ្លាមៗនៅថ្ងៃសុក្រទី០៤ ខែកញ្ញានេះ។