វៀតណាមគ្មានករណីឆ្លងវីរុសកូវីដ១៩ថ្មីនៅព្រឹកថ្ងៃទី ៤ ខែកញ្ញានេះទេ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព​ វីអិនអេ (០៤.០៩.២០)

វៀតណាម៖ យោងតាមគណៈកម្មាធិការជាតិសម្រាប់ការការពារនិងត្រួតពិនិត្យប្រទេសវៀតណាម   បានឲ្យដឹងថា    ប្រទេសខ្លួនគ្មានករណីឆ្លងវីរុសកូវីដ១៩ថ្មី  ទេ  នៅព្រឹកថ្ងៃទី ៤ ខែកញ្ញានេះ​ដែលធ្វើឲ្យករណីឆ្លងសរុបនៅចំនួន ១.០៤៦ ករណីនៅដដែល     ហើយក្នុងនោះមាន ៦៩១ ករណីជាការឆ្លងក្នុងស្រុក ។

អ្នកជំងឺដែលជាសះស្បើយមានចំនួន ៧៥៥ នាក់និងមានអ្នកស្លាប់ចំនួន ៣៥ នាក់រហូតមកដល់ពេលនេះ។

ក្រសួងសុខាភិបាលវៀតណាមក៏បានព្រមានថាហានិភ័យនៃការឆ្លងក្នុងសហគមន៍នៅតែមាននៅឡើយ។