អង្គការយូនីសេហ្វនិយាយថាក្រុមហ៊ុនផលិតឱសថអាចផលិតបរិមាណវ៉ាក់សាំងច្រើន សម្រាប់ការពារវីរុសកូវីដ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៤.០៩.២០)

ទីភ្នាក់ងារគាំពារកុមាររបស់អង្គការសហប្រជាជាតិហៅកាត់ថាយូនីសេហ្វបានថ្លែងនៅថ្ងៃព្រហស្បតិ៍ទី ៤ ខែកញ្ញានេះថាបរិមាណវ៉ាក់សាំង អាចត្រូវបានផលិតដោយក្រុមហ៊ុនផលិតឱសថចំនួន ២៨ នៅក្នុងប្រទេសចំនួន ១០ នៅរយៈពេលពីរឆ្នាំខាងមុខដើម្បីដោះស្រាយការរីករាលដាលនៃវីរុសកូវីដ១៩ ។

អង្គការយូនីសេហ្វបាននិយាយថាក្រុមហ៊ុនផលិតវ៉ាក់សាំងចំនួន ២៨ បានចែករំលែកផែនការផលិតកម្មប្រចាំឆ្នាំរបស់ពួកគេសម្រាប់វ៉ាក់សាំងការពារវីរុសកូវីដ ១៩ រហូតដល់ឆ្នាំ ២០២៣ ។

វ៉ាក់សាំងដែលមានសុវត្ថិភាពនិងប្រសិទ្ធភាពកំពុងត្រូវការចាំបាច់ណាស់ដើម្បីបញ្ចប់ការរាតត្បាតនៃវីរុសនេះដែលបានលេបត្របាក់ជីវិតមនុស្សជាង ៨៦៤.០០០ នាក់នៅទូទាំងពិភពលោកក្នុងពេលបច្ចុប្បន្ននេះ។