រដ្ឋវីចតូរីយារបស់ប្រទេសអូស្រ្តាលីបានរាយការណ៍អំពីករណីឆ្លងវីរុសកូវីដ១៩ថ្មីចំនួន ៨១ ករណី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៤.០៩.២០)

អូស្រ្តាលី៖ តាមប្រភពព័ត៌មានផ្សាយថ្ងៃទី០៤ ខែកញ្ញានេះបានឲ្យដឹងថារដ្ឋវិចតូរីយា ដែលជាតំបន់មានការឆ្លងរាតត្បាតខ្លាំង​វីរុសកូវីដ១៩  ខ្លំាងបំផុតនៅអូស្ត្រាលីបានរាយការណ៍​  ថា  ចំនួនអ្នកស្លាប់ដោយសារវីរុសនេះកើនឡើងដល់ ៥៩ នាក់ហើយនិងមានការឆ្លងថ្មីចំនួន ៨១ ករណី។

ស្ថាប័នសុខាភិបាលរបស់រដ្ឋវីចតូរីយាបាននិយាយនៅក្នុងបណ្តាញសង្គមធ្វីតធឺថាចំនួនសរុបនៃការស្លាប់ រួមមានមនុស្ស ៥០ នាក់នៅក្នុងមណ្ឌលថែទាំមនុស្សចាស់ដែលបានស្លាប់នៅក្នុងខែកក្កដានិងសីហា។

សូមបញ្ជាក់ផងដែរថារដ្ឋវីចតូរីយាដែលជារដ្ឋមានប្រជាជនច្រើនបំផុតទី ២ នៅក្នុងប្រទេសអូស្ត្រាលីបានរាយការណ៍ថាមានអ្នកស្លាប់ចំនួន ១៥ នាក់និងមានករណីឆ្លងថ្មីចំនួន ១១៣ ករណីកាលពីថ្ងៃទី០៣ ខែកញ្ញាម្សិលមិញ។