សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញបើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ប្រចាំសប្តាហ៍

AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០–

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជា​អធិបតី បើកកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ប្រចាំសប្តាហ៍ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីពិនិត្យ ពិភាក្សាលើរបៀបវារៈ ដូចខាងក្រោម ៖

១-សេចក្តីព្រាងច្បាប់ស្តីពីមូលបត្ររដ្ឋ។
២-សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវា ហិរញ្ញវត្ថុមិនមែនធនាគារ។
៣-បញ្ហាផ្សេងៗ ។

រូបថត៖ ហ៊ុន យុទ្ធគុណ