ឯកឧត្ដម ប្រាក់  ចាន់រឿន បញ្ជាក់ថា ការធ្វើអាជីវកម្មខ្សាច់ និងដីល្បាយខ្សាច់មិនប៉ះពាល់ដល់ការបាក់ច្រាំងទន្លេទេ

AKP ក្រចេះ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០

ឯកឧត្ដម ប្រាក់  ចាន់រឿន អនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា  ការធ្វើអាជីវកម្មខ្សាច់ និងដីល្បាយខ្សាច់មិនប៉ះពាល់ដល់ការបាក់ច្រាំងទន្លេទេ ប៉ុន្តែវាបានជួយ ដល់ទន្លេឱ្យមានជម្រៅជ្រៅ ដើម្បីឱ្យចរន្តទឹករត់ត្រូវគន្លងចៀសផុតពីការបាក់ច្រាំងទន្លេ ទៀតផង។ ការបញ្ជាក់នេះធ្វើឡើងក្នុវេទិកាសាធារណៈមួយនៅក្នុងសង្កាត់កោះទ្រង់ ក្រុង ក្រចេះ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១រោច  ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០។

វេទិកាសាធារណៈនៅសង្កាត់កោះទ្រង់ ដែលមានកាអញ្ជើញចូលរួមពីលោក គង់ គឹមនី អភិបាលរងខេត្តផងនោះត្រូវបានគេដឹងថា បញ្ហាកំពុងប្រឈមគឺការធ្វើ អាជីវកម្មក្រួសខ្សាច់ និងសកម្មភាពបូមដីល្បាយខ្សាច់បំពេញទំនាបបឹងខាងកើតក្រុងក្រចេះ ដែលតែងតែមាន ការរិះគន់ និងមូលហេតុនៃការបាក់ចាំងទន្លេផងដែរ ។

ឯកឧត្ដមអនុរដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ទៀតថា ការរៀចំធ្វើ វេទិកាសាធារណៈនេះគឺ ដើម្បីឱ្យប្រជាពលរដ្ឋជ្រាបកាន់តែច្បាស់អំពីការធ្វើអាជីវកម្មខ្សាច់ សំណង់ ដីល្បាយខ្សាច់ និងការទទួលយកសំណូមពរពីប្រជាពលរដ្ឋ។ នៅក្នុងឱកាស នោះដែរឯកឧត្តម ប្រាក់ ចាន់រឿន បានបញ្ជាក់ពីកត្តាដែលបង្កឱ្យមានការបាក់ច្រាំងគឺដោយ សារតែកន្លងមកទន្លេមេគង្គមានសភាពរាក់ ធ្វើឱ្យខ្សែទឹកបុកមកខាងច្រាំងទន្លេបង្កជា ការបាក់ស្រុត ហើយក៏អាចបណ្តាលមកពីទូក និងកាណូតធំៗបើកនៅជិតច្រាំងផងដែរ។

ឯកឧត្ដម ក៏បានធ្វើការរិះគន់ផងដែរ ចំពោះការធ្វើអាជីវកម្មគ្រួសខ្សាច់បែបអនាធិប តេយ្យគ្មានអាជ្ញាប័ណ្ណត្រឹមត្រូវ និងគ្មានបច្ចេកទេសដែលមិនបានសិក្សាពីជម្រៅទឹក និងពី ចរន្តទឹកហូររបស់ទន្លេ។ ឯកឧត្តមអនុរដ្ឋលេខាធិការ បានអំពាវនាវឱ្យបងប្អូន ប្រជាពលរដ្ឋ នៅតាមដងទន្លេពិសេសនៅជុំវិញសង្កាត់កោះទ្រង់ មេត្តាចូលរួមតាមដាននូវរាល់សកម្មភាព នានា ដែលខុសពីលក្ខខណ្ឌរបស់ក្រសួងក្នុងការបូមខ្សាច់ ដូចជា បូមខ្សាច់លើសម៉ោង កំណត់បូមខុសទីតាំងដែលក្រសួងបានកំណត់ និងការដឹកជញ្ជូនខ្សាច់ខុសបទដ្ឋាន បច្ចេក ទេស៕

ដោយ ជួន សុជាតិ