ឯកឧត្តម ប្រធានគណៈកម្មាការទី៧ នៃរដ្ឋសភា អញ្ជើញជួបប្រជុំពិភាក្សាការងារជាមួយរដ្ឋបាលខេត្តស្វាយរៀង

AKP ស្វាយរៀង ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ —

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា អញ្ជើញដឹកនាំក្រុមការងារជួបប្រជុំពិភាក្សាការងារជាមួយ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ក្នុងគោលបំណងស្វែងយល់ពីសភាពការណ៍ជាក់ស្តែងនៅមូលដ្ឋាន និងពិនិត្យតាមដាន ការអនុវត្តវិធានការនានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល នាថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ នៅសាលាខេត្តស្វាយរៀង។

រូបថត៖ AKP-ស្វាយរៀង