វត្តស្វាយរមៀត នៅក្រុងសៀមរាប ត្រៀមលក្ខណៈអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ជាស្រេច ក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ

AKP សៀមរាប ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ —

វត្តស្វាយរមៀត ស្ថិតនៅក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប ខេត្តសៀមរាប ត្រៀមលក្ខណៈជាស្រេច ក្នុងការអនុវត្ត វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំនេះ ដោយបានរៀបចំកន្លែងលាង សម្អាតដៃជាមួយសាប៊ូ និងដាក់ទឹកអាកុលសម្រាប់ពុទ្ធបរិស័ទ បានលាងដៃសម្លាប់មេរោគ ជាច្រើនកន្លែង រួមជាមួយការចាក់សារអប់រំពីវិធានការការពារកូវីដ-១៩ តាមរយៈប្រព័ន្ធឧគ្ឃោសនស័ព្ទផងដែរ។

រូបថត៖ ឃុត សៅ