ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងព័ត៌មាន អញ្ជើញកាន់បិណ្ឌទី១ នៅវត្តពិភ័ទ្ទរង្សី ហៅវត្តចិនដំដែកខាងជើង

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រសួងព័ត៌មាន អញ្ជើញកាន់បិណ្ឌទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ នៅវត្តពិភ័ទ្ទរង្សី ហៅវត្តចិនដំដែក ខាងជើង ស្ថិតនៅជាប់បណ្ដោយផ្លូវសាធារណរដ្ឋបារាំង និងផ្លូវឧកញ៉ាអ៊ុម សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ ។

រូបថត៖ ខឹម សុវណ្ណារ៉ា