អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល រៀបចំសន្និសីទសារព័ត៌មាន ស្ដីពី «ស្ថានភាពវិស័យទេសចរណ៍ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩»

AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ —

ឯកឧត្តម ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងទេសចរណ៍ អញ្ជើញធ្វើជាវាគ្មិន ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «ស្ថានភាពវិស័យទេសចរណ៍ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩» ដោយមានការអញ្ជើញ​សម្របសម្រួលពីឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។

រូបថត៖ ផែន រតនៈ