តំបន់ដែលមានការឆ្លងរាតត្បាតខ្លាំងក្នុងប្រទេសអូស្ត្រាលីព្រមានប្រឆាំងនឹងការបន្ធូរបន្ថយវិធានរឹតបន្តឹង ឆាប់ពេក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ប្លូមប៊ឺច (០៣.០៩.២០)

អូស្ត្រាលី៖ រដ្ឋដែលមានការផ្ទុះឡើងនៃការឆ្លងវីរុសរាតត្បាតខ្លាំងក្នុងប្រទេសអូស្រ្តាលីបានព្រមានប្រឆាំងនឹងការបន្ធូរបន្ថយវិធានការតឹងរឹងឆាប់រហ័សពេក    ដោយនិយាយថាការបញ្ឈប់ការរឹតបន្តឹងនេះនឹងធ្វើឲ្យមានការផ្ទុះឡើងនៃករណីឆ្លងវីរុសកូវីដ១៩កាន់តែច្រើន ។

ប្រជាជននៅទូទាំងរដ្ឋ វិចតូរីយា ត្រូវបានបញ្ជាឱ្យស្នាក់នៅក្នុងផ្ទះលើកលែងតែមានការងារចាំបាច់ដូចជាការថែទាំវេជ្ជសាស្ត្រ, មានតម្រូវការចាំបាច់   ឬការធ្វើលំហាត់ប្រាណដើម្បីការពារការឆ្លងនៃកូវីដ ១៩ ។

ទីក្រុងមែលប៊ន ស្ថិតនៅក្រោមការរឹតបន្តឹងថែមទៀតជាមួយនឹងបម្រាមគោចរនៅពេលយប់ហើយហាងលក់រាយនិងផលិតកម្មផ្សេងៗនៅតែបិទទ្វារ  ។