មានការឆ្លងវីរុសកូវីដ១៩ថ្មីចំនួន ២ ករណីក្នុងប្រទេសវៀតណាមនៅរសៀលថ្ងៃទី ២ ខែកញ្ញា

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព វីអិនអេ (០៣.០៩.២០)

វៀតណាម៖ ប្រទេសវៀតណាមបានរាយការណ៍ពីការឆ្លងវីរុសកូវីដ ១៩ ថ្មីចំនួន២ករណីបន្ថែមទៀតនៅរសៀលថ្ងៃទី ២ ខែកញ្ញារួមមានការឆ្លងក្នុងសហគមន៍មួយនៅខេត្តហៃដុងភាគខាងជើងនិងករណីនាំចូលមួយទៀតនៅខេត្តខាញហ័រភាគខាងត្បូង។

ក្រសួងសុខាភិបាលវៀតណាមបាននិយាយថាការឆ្លងថ្មីបាននាំឱ្យមានករណីឆ្លងវីរុសកូវីដ ១៩ សរុបនៅក្នុងប្រទេសវៀតណាមកើនដល់ចំនួន ១.០៤៦ ករណីហើយ។

មនុស្សចំនួន ៦៦.៩៤៦ នាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយអ្នកជម្ងឺកូវីដ១៩ ឬបានចូលមកប្រទេសវៀតណាមពីតំបន់ដែលមានការឆ្លងរាតត្បាតខ្លាំងកំពុងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកនៅទូទាំងប្រទេស។