ប្រទេសជប៉ុននឹងចាប់ផ្តើមដំណើរការជើងហោះហើរឡើងវិញនៅថ្ងៃទី ៨ ខែកញ្ញាខាងមុខ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព THE ASAHI SHIMBUN (០៣.០៩.២០)

ជប៉ុន៖ រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនបានថ្លែងថា   នៅថ្ងៃទី ៨ ខែកញ្ញាខាងមុខនេះប្រទេសជប៉ុននឹងបើកដំណើរការជើងហោះហើរផ្នែកខ្លះឡើងវិញជាមួយកោះតៃវ៉ាន់ប្រទេសម៉ាឡេស៊ី,ប្រទេសកម្ពុជា, ឡាវនិងមីយ៉ាន់ម៉ាដែលជាប្រទេសគ្រប់គ្រងការឆ្លងវីរុសរាតត្បាតបានល្អ ។

រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនបានបន្តទៀតថា “យើងចង់ធ្វើឱ្យសេដ្ឋកិច្ចមានភាពប្រសើរឡើងវិញ     ខណៈដែលប្រទេសជប៉ុនកំពុងបន្តអនុវត្តវិធានការការពារការរីករាលដាល​បន្ថែមទៀត ដោយបើកការហោះហើរផ្នែកខ្លះ តាមបណ្តាប្រទេសនិងតំបន់មួយចំនួន” ។

សួមបញ្ជាក់ផងដែរថាប្រទេសជប៉ុនបានអនុញ្ញាតឱ្យមានបើកដំណើរការជើងហោះដូចគ្នានេះដែរទៅកាន់​ប្រទេសថៃនិងវៀតណាមកាលពីចុងខែកក្កដាកន្លងមក។