សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកជំទាវ ញ៉ែម សាខន សខេង អញ្ជើញកាន់បិណ្ឌទី ១ នៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ

(ព្រៃវែង)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងលោកជំទាវ ញ៉ែម សាខន សខេង អញ្ជើញកាន់បិណ្ឌទី ១ នៃបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ រួមជាមួយសមាជិក ក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំខេត្ត ព្រមទាំង ថ្នាក់ដឹកនាំមន្ត្រីរាជការ តាមអង្គភាពស្ថាបន័ជុំវិញខេត្ត និងពុទ្ធបរិសទ័ ជាច្រើនទៀត បានសូត្រមន្តកាន់បិណ្ឌវេនទី១ នៅ ភូមិគ្រឹះសម្ដេចអគ្គមហាពោធិសាត៍ ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន នៅភូមិ កន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង នៅព្រឹកថ្ងៃទីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០នេះ។

បុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ គឺជាពិធីបុណ្យដ៍ធំមួយ នៅក្នុងចំណោមពិធីបុណ្យដទៃទៀត ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា។ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌឆ្នាំ២០២០នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី០៣ដល់ថ្ងៃទី១៧ខែកញ្ញា ឆ្នាំ២០២០។

ក្នុងឱកាសនៃពិធីកាន់បិណ្ឌទី ១ នេះផងដែរសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សូមឧទ្ទិសកុសលផលបុណ្យទាំងអស់នេះដល់សម្ដេចអគ្គមហាពោធិសាល ជា ស៊ីម និងលោកជំទាវ ញ៉ែម សឿន និងឧទ្ទិសដល់ដួងវិញ្ញាណខន្ធ បុព្វការីជន មានមាតាបិតា ញាត្តិការ៧សន្តាន ដែលធ្វើមរណៈកាទៅកាន់បរលោក សូមវិញ្ញាណខន្ធ អស់លោកទាំងនោះ យោលយោគទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ ហើយងាកបែរក្រោយ អោយពរជយ័ ដល់កូនចៅ អោយទទួលបានសេចក្តីសុខសប្បាយ គ្រប់ប្រការងាររកសុីមានបាន ត្រជាក់ត្រជុំ ថ្កុំថ្កើនតរៀងទៅ។

សម្តេចក្រឡាហោម សូមផ្តាំផ្ញើដល់ប្រជាពលរដ្ឋពុទ្ធបរិសទ័ ទាំងអស់ឱកាសប្រារព្ធពិធីកាន់បិណ្ឌភ្ជុំបិណ្ឌ រយៈពេល ១៥ថ្ងៃនេះ សូមឲ្យប្រជាជនយើង ត្រូវយកចិត្តទុកដាក់ខ្ពស់ គោរពអោយបានមុឺងម៉ាត់ វិធានសុវត្តិភាព របស់ក្រសួងសុខាភិបាល ដើម្បីធានាបាននូវការ ទប់ស្កាត់ ការរីករាលដាល ជម្ងឺកូវីដ-១៩ កុំអោយឆ្លងចូលក្នុងសហគមន៍។ ជាមួយគ្នានោះ ក៏សូមឲ្យប្រជាជន គោរពច្បាប់ចរាចរណ៍ផ្លូវគោក ប្រុងប្រយត្ន័អោយបានគ្រប់ៗគ្នា ចៀសវាងការបើកបរ មានគ្រោះថ្នាក់ ជាយថាហេតុណាមួយកើតឡើង ក្នុងអំឡុងពេល បុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ នាពេលនេះ។
ក្នុងឱកាសនោះដែរ សម្តេចក្រឡាហោម និងលោកជំទាវ ក៍បានប្រគេនទេយ្យវត្ថុ មួយចំនួនដល់ព្រះសង្ឃផងដែ៕ ដោយ៖ មន្ទីរព័ត៌មានខេត្តព្រៃវែង