ក្រុមហ៊ុនអាកាសចរណ៍យ៉ូណាយធីដរបស់អាមេរិកនឹងកាត់បន្ថយការងារចំនួន ១៦.៣៧០ ដោយសារវីរុសកូវីដ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៣.០៩.២០)

អាមេរិក៖ តាមការចេញផ្សាយរបស់សារព័ត៌មានបរទេសប្រចាំថ្ងៃទី០៣ ខែកញ្ញានេះបានឲ្យដឹងថាក្រុមហ៊ុនអាកាសចរណ៍យ៉ូណាយធីដ របស់អាមេរិក​បានប្រកាសពីការត្រៀមបញ្ឈប់បុគ្គលិកចំនួន ១៦.៣៧០ នាក់នៅថ្ងៃទី ១ ខែតុលាខាងមុខដោយសារតែវីរុសរាតត្បាតនៅតែបន្តបំផ្លិចបំផ្លាញឧស្សាហកម្មមួយនេះ។

អាកាសចរណ៍យ៉ូណាយធីដ ដែលមានមូលដ្ឋាននៅទីក្រុងឈីកាហ្គោសហរដ្ឋអាមេរិកមាននិយោជិកជាង ៩០.០០០ នាក់មុនពេលដែលវីរុសរាតត្បាតវាយលុក ។

ក្រុមហ៊ុនអាកាសចរណ៍នេះបានទទួលថវិកាជំនួយចំនួន ២៥ ពាន់លានដុល្លាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកនៅក្នុងខែមីនាដើម្បីគ្របគ្រងលើប្រាក់ខែបុគ្គលិកនិងការពារកន្លែងការងាររហូតដល់ខែកញ្ញា  ។