ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អញ្ជើញចុះពិនិត្យអគារ សម្រាប់ធ្វើចត្តាឡីស័ក នៅវិទ្យាស្ថានហ្វឹកហ្វឺនបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព នៅស្រុកឧដ្តុង្គ

AKP ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ —

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានគណៈ កម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ អមដំណើរដោយឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យអគារ ដែលត្រូវបានកែសម្រួលសម្រាប់ធ្វើចត្តាឡីស័ក នៅវិទ្យាស្ថានហ្វឹកហ្វឺនបណ្តុះបណ្តាលកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្រ្គាម ក្នុងស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ ព្រមទាំងជួបសំណេះសំណាលជា មួយសិក្ខាកាមដែលកំពុងហ្វឹកហ្វឺននៅវិទ្យាស្ថាននេះ នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០។
រូបថត៖ ក្រសួងការបរទេស