សម្តេចតេជោ៖ នៅពេលប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ និងរីកចម្រើនមកទល់សព្វថ្ងៃ គឺបានបង្កលក្ខណៈកាន់តែងាយស្រួល ឲ្យបងប្អូនប្រជាពលរដ្ឋមានឱកាសប្រារព្ឋពិធីបុណ្យទានតូចធំទៅតាមជំនឿ

(ភ្នំពេញ)៖ នារសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២០នេះ តារយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចតេជោ បានរំលេចថា នៅពេលប្រទេសជាតិយើងមានសុខសន្តិភាពពេញលេញ និងរីកចម្រើនមកទល់សព្វថ្ងៃ គឺបានបង្កលក្ខណៈកាន់តែងាយស្រួល អោយបងប្អូនប្រជាពលរដ្ឋមានឱកាសប្រារព្ឋពិធីបុណ្យទានតូចធំទៅតាមជំនឿ និងទំនៀមទម្លាប់ប្រពៃណីសាសនារៀងៗខ្លួនដោយសេរី ។

សម្តេចបានបន្តទៀតថា តាមទំនៀមទម្លាប់ប្រពៃណីបងប្អូនខ្មែរចិន ថ្ងៃនេះគឺជាថ្ងៃសែនក្បាលទឹក ។

ទោះជាយ៉ាងណាក៏ដោយ សម្តេចបានទទូចដល់ បងប្អូនប្រជាពលរដ្ឋ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់បំផុតចំពោះអគ្គិភ័យ ដែលអាចបណ្តាលមកពីការធ្វេសប្រហែសដុតធូបទៀនក្នុងឱកាសពិធីសែនក្បាលទឹកនេះ ។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានអនាម័យ ក្នុងការរស់នៅ ហេីយមេីលថែការពារសុខភាពជាប់ជានិច្ចកុំអោឆ្លងជម្ងឺកូវីដ-១៩ អោយសោះ ដោយស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬ អាល់កុល និងពាក់ម៉ាសក្នុងពេលចាំបាច់។

ជាមួយគ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខចម្រុងចម្រេីននិងលាភសំណាងគ្រប់ៗគ្នាកុំបីខាន។ អរគុណសន្តិភាព!! ដោយ៖ កន ចំណាន