ឯកឧត្តមនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន អញ្ជើញចុះពិនិត្យមើលសមិទ្ធផល នៃការជួសជុលផ្លូវដី មកជាផ្លូវក្រាលថ្មមិចចំនួន ១៩ខ្សែ នៅក្រុងប៉ោយប៉ែត

AKP បន្ទាយមានជ័យ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០ —

ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យមើលសមិទ្ធផល នៃការជួសជុលផ្លូវដី មកជាផ្លូវក្រាលថ្មមិចចំនួន ១៩ខ្សែ ប្រវែង២០,៨១៨ ម៉ែត្រ ដែលបានស្ថាបនារួចរាល់ ស្ថិតនៅក្នុងសង្កាត់ផ្សារកណ្តាល និងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០។

រូបថត៖ AKP-បន្ទាយមានជ័យ