ឯកឧត្តម នេត្រ ភក្ត្រា៖យុវជន មានតួនាទីសំខាន់ ក្នុងការចូលរួមការពារប​រិស្ថាន​និង​ធន​ធាន​ធម្ម​ជាតិ

AKP ភ្នំពេញ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០–​

នៅក្នុងពិធីបើកវេទិកាយុវជ​នជជែកពិ​ភា​ក្សា​អំ​ពី​ប​រិ​ស្ថា​នឆ្នាំ២០២០ដែលជាវគ្គប្រកួតជម្រុះនៅក្នុងចំ​ណោមសិស្សានុសិស្សម​កពីវិទ្យា​ល័​យ​​ចំនួន ៨ នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១ ខែកញ្ញា ឆ្នាំ ២០២០ នេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋ​លេ​ខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ថា យុវជន មានតួនាទីសំខាន់ ក្នុងការចូល​រួម​កា​រពារបរិស្ថាននិងធនធានធម្មជាតិ ហើយការអប់រំបានដើរតួនាទីសំខាន់ដើម្បីសម្រេច បាន​នូ​វ​ចក្ខុវិស័យ បានដាក់ចុះគឺ ១)ធានាឱ្យបាននូវគុណភាពនិងនិរន្តរភាព បរិស្ថាន​និងទី២)​ការ​ពា​រ​ឱ្យ​បាននូវកេរដំណែលធនធានធម្មជាតិសម្រាប់ផលប្រយោជន៍មនុស្សគ្រប់ៗរូប។

ឯកឧ​ត្ត​ម​រ​ដ្ឋ​លេ​ខាធិការបានគូសបញ្ជាក់ថា ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ក្រសួង បរិស្ថានបានដាក់ចុះនូវបេស​កកម្មសំខាន់ៗរួមមាន កិច្ចគាំពារបរិស្ថានឱ្យបានល្អប្រសើរ ការ​ពា​រ​ និងអភិរក្សធនធាន​ធម្មជាតិនិងជីវៈចម្រុះឱ្យបានគង់វង្ស និងការលើកកម្ពស់ការរស់នៅប្រកប ដោយចីរភាព។

នេះគឺជាការរៀបចំវេទិកាលើកទី ៤ ក្នុងក្របខ័ណ្ឌនៃវេទិកាយុវជនជជែក​ពិភាក្សាអំ​ពី​ប​រិ​ស្ថា​នឆ្នាំ២០២០ដែលវេទិកាចំនួន៣ ដូចគ្នានេះត្រូវបានរៀបចំនៅក្នុងខេត្តកំពង់ធំ ខេត្ត​ក្រ​ចេះ​ និ​ងខេត្ត ស្ទឹងត្រែង។ វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ ២០២០ មាន​កា​រ​ចូ​ល​រួ​ម​ពី​វិ​ទ្យា​ល័យចំនួន ១៦ មកពីរាជធានីភ្នំពេញចំនួន ៨ ខេត្តក្រចេះចំនួន ២ ខេត្តស្ទឹងត្រែងចំនួន ២ និង​ខេត្តកំពង់ធំចំនួន ២ វិទ្យាល័យ។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បាន​ថ្លែ​ងថា វេទិកាយុវជនជជែក​ពិភាក្សា​អំពីបរិស្ថាន គឺជាវេទិកាមួយដែ​លផ្តល់​ឱកា​ស​ដ​ល់​សិ​ស្សា​នុ​សិស្ស និស្សិតនៅ​តាម​គ្រឹះ​ស្ថា​នរដ្ឋ​និងឯកជននានាក្នុងប្រ​ទេសកម្ពុ​ជាអាច​បញ្ចេញ​ស​ម​ត្ថ​ភា​ព និងសេចក្តីក្លា ហា​ន​រ​ប​ស់​ខ្លួ​នចូលរួមផ្តល់យោបល់ជាមួយរាជរដ្ឋាភិបាល និងសាធារណជ​នដើ​ម្បី​ឱ្យ​ពួ​ក​គេ​អា​ច​ស្វែ​ង​យ​ល់​អំពីបញ្ហាប​រិស្ថានដែល​កំពុងប្រឈមមូលហេតុ និងដំណោះស្រា​យឱ្យកា​ន់​តែ​មា​ន​ប្រ​សិ​ទ្ធ​ភា​ព​ ដោយផ្អែកលើភស្តុតាងវិទ្យាសាស្ត្រ ទិដ្ឋភាពជាក់ស្តែងនិងគំ​និតច្នៃប្រឌិត​ថ្មី​ៗ​រ​ប​ស់​សិ​ស្ស​និ​ស្សិ​ត។

បើតាមការឱ្យដឹងរបស់ឯកឧត្តម នេត្រ ភក្ត្រា វេទិកាយុវជនជ​ជែកពិ​ភា​ក្សា​អំ​ពី​ប​រិ​ស្ថា​ន​នេះ​បា​នរៀបចំបានចំនួន ៣៩ លើករួចមកហើយចាប់តាំងពីឆ្នាំ ២០០៤ រហូតមក​ទ​ល់​នឹ​ង​ប​ច្ចុ​ប្ប​ន្ន​នេះ​ ហើយវេទិកានេះ មិនត្រឹមតែជាឱកាសសម្រាប់យុវជនសិក្សាស្រាវជ្រាវ ស្វែងរកទ​ឡ្ហី​ក​រណ៍ថ្មីៗតាមបែបវិទ្យា​សាស្ត្រគាំទ្រគោលជំហររបស់ខ្លួន​ប៉ុណ្ណោះទេថែមទាំងអាច​ផ្លាស់​ប្តូ​រ​ចំ​ណេះ​ដឹងទាំងនោះទៅកាន់សាធារណជនទូទៅថែមទៀតផង។

ប្រធាន​បទ​សំ​ខា​ន់​ៗ​ដែ​ល​បា​ន​ដា​ក់សម្រាប់វេទិកាយុវជនជជែកពិភាក្សាអំពី​ប​រិស្ថា​នឆ្នាំ២០២០ វគ្គប្រកួតដំបូងនៅរាជធានីភ្នំពេញនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ នេះផ្តោត​ទៅ​លើ​ប្រ​ធានបទសំខាន់៖ ១-ការអប់រំនិងផ្សព្វផ្សាយបរិស្ថានគឺជាកត្តាដ៏ជោគជ័យក្នុងការគ្រប់គ្រង​ធ​ន​​ធា​​នធម្មជាតិឱ្យមាននិរន្តរភាព ២-កម្ពុជាមាន​សក្តានុពលពន្លឺ​ព្រះអាទិត្យ​យ៉ាង​ខ្លាំ​ង​ស​ម្រា​ប់​វិ​ស័​យ ថាមពល ត្រូវចាប់យកឱកាសជំរុញការប្រើប្រាស់ថាមពលដើរដោយព្រះអាទិត្យ ៣-កា​រ​គ្រ​ប់គ្រងសំរាមគឺជាការទទួលខុសត្រូវរបស់ប្រជាពលរដ្ឋម្នាក់ៗនិងគ្រួសារ និងទី៤-វិស័​យ​ទេ​ស​ច​រណ៍ធម្មជាតិ បានចូលរួមយ៉ាងសំខាន់បំផុតដល់ការអភិរក្សធនធានធម្មជាតិ។

ចំពោះក្រុមសិស្សដែលបានទទួលពិន្ទុខ្ពស់ចំនួន ៤ ក្រុមនឹង​បន្តការប្រកួតក្នុងវគ្គពា​ក់ក​ណ្តា​លផ្តាច់ព្រ័ត្រនិងវគ្គផ្តាច់ព្រ័ត្រជាមួយសិស្សមកពីវិទ្យាល័យនៅខេត្តកំពង់ធំ ខេត្តក្រចេះ និ​ង​​ខេត្ត​ស្ទឹងត្រែង ដែលនឹងត្រូវរៀបចំឡើងនៅអំឡុងខែតុលា ឆ្នាំ២០២​០ខា​ង​មុ​ខ​នៅ​ខេ​ត្ត​ព្រះ​វិ​ហារ។

សូមគូសបញ្ជាក់ថា វេទិកាយុវជនជជែកពិភាក្សាអំពីបរិស្ថានឆ្នាំ២០២០ នេះរៀបចំឡើ​ង​ដោយនាយកដ្ឋានអប់រំបរិស្ថាននៃ អគ្គនាយកដ្ឋានចំណេះដឹង​និងព័ត៌មានបរិស្ថានដោ​យមា​ន​កា​រគាំទ្រពីគម្រោងព្រៃឡង់បៃតងរបស់អង្គការ USAID៕

គង់ សិរីរ័ត្ន, រូបថតៈ ក្រសួងបរិស្ថាន