ឯកឧត្តម ថោង ខុន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣

AKP ភ្នំពេញ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០—

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិរៀបចំការប្រកួត កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការ នាព្រឹកថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ ដើម្បីពិភាក្សាអំពី សេចក្តីព្រាងប្រកាសស្តីពីការប្រើប្រាស់ Logo-Mascot ពិនិត្យតារាងប្រតិទិន (Timeline-SEA Games 2023) និងពិនិត្យសេចក្តីព្រាងថវិកាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ព្រមទាំងពិភាក្សាបញ្ហាផ្សេងៗមួយចំនួនទៀត។

រូបថត៖ យឹម សុវឌ្ឍនា