រដ្ឋមន្រ្ដីក្រសួងផែនការស្នើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មេត្តាជួយប្រុងប្រយ័ត្ន និងបង្ការនូវ​ហានិភ័យក្នុងបន្ទប់ធ្វើការ ដើម្បីជួយកាត់បន្ថយនូវការប្រើប្រាស់ថាមពលអគ្គិសនី

AKP ភ្នំពេញ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងផែនការបានស្នើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការទាំងអស់ មេត្តាជួយប្រុងប្រយ័ត្ន ក៏ដូចជាបង្ការនូវហានិភ័យកើតឡើងក្នុងបន្ទប់ធ្វើការរបស់ខ្លួនជាពិសេសជួយកាត់បន្ថយនូវការប្រើប្រាស់ថាមពលអគ្គិសនី ដែលមិនចាំបាច់ ដើម្បីចូលរួមសន្សំសំចៃឱ្យបានច្រើនតាមលទ្ធភាពដែលអាចធ្វើទៅបាន។ ការស្នើរបស់ឯកឧត្ដមរដ្ឋមន្ត្រីក្រសួងផែនការនេះ ធ្វើឡើងក្នុងពិធីបើកកិច្ចប្រជុំប្រចាំឆមាស ឆ្នាំ២០២០ របស់គណៈគ្រប់គ្រងនៃយន្តការគ្រប់គ្រងគ្រោះមហន្តរាយក្រសួងផែនការ កាល​ពី​ថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ដើម្បីពិនិត្យ និងពិភាក្សាបញ្ហាមួយចំនួន ពាក់ព័ន្ធលើប្រព័ន្ធសុវត្ថិភាពក្នុងអគារទីស្តីការក្រសួង មន្ទីរផែនការរាជធានី ខេត្ត ក្រុង ជាពិសេសសុវត្ថិភាពសម្រាប់ការបុគ្គលិក មន្ត្រីរាជការនៃក្រសួងផែនការទាំងមូល នាទីស្ដីការក្រសួងផែនការ។ នេះបើយោងតាម​ក្រសួងផែនការ។

ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន បានណែនាំដល់លេខាធិការដ្ឋាននៃយន្តការ គ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងផែនការ ត្រូវមានការប្រជុំឱ្យបានទៀងទាត់ សហការ ឱ្យបានជិតស្និទជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ជាពិសេសអនុគណៈកម្មាធិការទាំង៣ របស់យន្តការគ្រប់គ្រងគ្រោះមហន្តរាយនៃក្រសួងផែនការ រៀបចំផែនការសកម្មភាពការងារត្រៀមបង្ការ ទប់ស្កាត់នូវហានិភ័យណាមួយដែលអាចកើតឡើងជាយថាហេតុ

ដោយ ឡុង ស៊ីវ៉ាន់