កិច្ចប្រជុំ រវាងគណៈកម្មការផែនការវិនិយោគកសិកម្ម ធនធានទឹកនិងឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា ជាមួយរដ្ឋបាលខេត្តព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០

នាព្រឹកថ្ងៃចន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា បើក កិច្ចប្រជុំរវាងគណៈកម្មការផែនការវិនិយោគកសិកម្ម ធនធានទឹក និងឧតុនិយម  អភិវឌ្ឍន៍ជនបទ និងបរិស្ថាននៃព្រឹទ្ធសភា ជាមួយរដ្ឋបាលខេត្តព្រះសីហនុ ក្នុងគោលបំណងយល់ច្បាស់ និងស៊ីជម្រៅអំពីការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ផ្តោតសំខាន់លើការ ផ្តល់សេវាសាធារណៈ និងលទ្ធផលនៃការអភិវឌ្ឍឃុំ សង្កាត់ ស្រុក ខេត្ត និងបច្ចុប្បន្នភាព។ ការងារ និងលទ្ធផលតាមវិស័យពាក់ព័ន្ធនឹងសមត្ថកិច្ចគណៈកម្មការ។ ផ្សព្វផ្សាយច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការពង្រឹងវិស័យនីតិរដ្ឋនៅកម្ពុជា។ ឈ្វេងយល់ពីប្រតិបត្តិការវិស័យឯកជន និងបញ្ហាប្រឈម។ ឈ្វេងយល់អំពីការគ្រប់គ្រង និងចលនា សហគមន៍កសិកម្ម។  

ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានធ្វើការស្វាគមន៍ គណៈប្រតិភូព្រឹទ្ធសភា ដោយគូសបញ្ជាក់ថា  ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ច ពិសេសគំរូពហុបំណង  និងជាតារារះនាទិសនារតី ផ្អែកលើសក្តានុពលធម្មជាតិ ខេត្តមាន ឆ្នេរសរស្អាតក្នុងការទាក់ទាញភ្ញៀវទេសចរ ផ្តើមចេញពីសក្តានុពល ខេត្តមានផ្លូវជាតិលេខ៤ តភ្ជាប់ទៅរាជធានីភ្នំពេញ ទទួលបានប្រជាប្រិយជាបន្តបន្ទាប់ ជំរុញដំណើរការកសាង និងអភិវឌ្ឍន៍សង្គមជាតិ។

ឯកឧត្តមបន្តថា ខេត្តមានកំពង់ផែទឹកជ្រៅ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយមាន កិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុន ស្រូបយកទំនិញនាំចេញ-នាំចូលក្នុងប្រទេស ៧០ភាគរយ។ យើងកំពុងដំណើការកសាងកំពង់ផែដំណាក់កាលទី១ និងទី២ ចាប់ពី ឆ្នាំ២០២០ ដល់ ២០២៥ មានជម្រៅទឹក ១៣ម៉ែត្រ។ ការជំរុ របស់រាជរដ្ឋាភិបាលកម្ពុជា កសាងកំពង់ផែជំហានទី៣ និងទី៤ បន្តទៀត ចាប់ពីឆ្នាំ២០២៦ ដល់ឆ្នាំ២០២៨ មានលទ្ធភាពឱ្យនាវាជម្រៅទឹក១៥ម៉ែត្រចូលចតបាន ធ្វើឱ្យតម្លៃនៃការដឹកជញ្ជូនមាន ការធ្លាក់ចុះ។ ខេត្តព្រះសីហនុ មានព្រលានយន្តហោះអន្តរជាតិដែលមានកិច្ច សហប្រតិបត្តិការជា មួយក្រុមហ៊ុនបារាំងពង្រីកផ្លូវហោះហើរ ហើយនៅឆ្នាំ២០២១ និង២០២២ អាចឱ្យយន្តហោះដែលមានកៅអី ៣ជួរ ចុះចតបាន និងមានផ្លូវរត់រហូតដល់ ៣,២០០ម៉ែត្រ ។

ឯកឧត្តម គួច ចំរើន បានបន្តទៀតថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រមើលគិត និងដាក់ចេញនូវគោលនយោបាយ ចំនួនគឺ៖ ទី១. “ស្លឹកត្នោត ខ្ចប់ស្ករត្នោត” ដោយប្រគល់ភារកិច្ចជូនឯកឧត្តមទេសរដ្ឋមន្ដ្រី ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ជាអ្នកដឹកនាំការ កសាងផ្លូវ៣៤ខ្សែ មានប្រវែង ៨២,៥៧៤ម៉ែត្រ និងស្ពានថ្មីចំនួន៥ រង្វង់មូល ០៣ ក្នុងក្រុងព្រះសីហនុ កំពុងកសាងដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធលូ និងរៀប ចំខឿន ផ្លូវថ្មើរជើង ផ្លូវជិះកង់ និងការដាំដើមឈើ ភ្លើងបំភ្លឺផ្លូវ បំពាក់កាំម៉ារ៉ាសុវត្ថិភាព អ៊ុតបេទីម និងគំនូស ចរាចរណ៍ជាដើម។ បច្ចុប្បន្នខេត្តកំពុងកសាងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន២ សម្រេចបាន ២០ភាគរយ និងជំរុឱ្យហើយនៅចុងឆ្នាំ២០២០ខាងមុខ ដើម្បី ជួយកាត់បន្ថយទឹកកខ្វក់ ហូរចូលសមុទ្រ។ ទន្ទឹមនោះផងដែរគណៈ កម្មការឆ្នេររៀប ចំសាងសង់បង្គន់អនាម័យ នៅតាមតំបន់ឆ្នេរចំនួន ១៥ ទៅ ១៦កន្លែង ដែលមានឆ្នេរសមុទ្រ ប្រវែង ១៥គីឡូម៉ែត្រ ចាប់ពីឆ្នេរជ័យជម្នះរហូតដល់ឆ្នេរជំទាវ ម៉ៅ ដើម្បីបម្រើឱ្យភ្ញៀវទេសចរ មកលេងកម្សាន្ត។ ទី២. សម្តេចតេជោ បានបញ្ចេញកញ្ចប់ថវិការសន្សំរបស់រាជរដ្ឋាភិ បាលចំនួន ១០០លានដុល្លា ប្រគល់ជូនឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន អនុវត្តគម្រោងស្ថាបនាផ្លូវចំនួន ១១ខ្សែ សម្រេចបានប្រមាណ ១០ភាគរយ និងការស្តារអូរប្រឡាយធម្មជាតិមានប្រវែងសរុប ១១.០៨៧ម៉ែត្រសម្រេចបានជាង ៧០ភាគរយ។

ឯកឧត្តមក៏បានជម្រាបជូនគណៈកម្មការទី៣ នៃព្រឹទ្ធសភាលើ គម្រោងដាំដើមឈើ ៨ប្រភេទ នៅលើដងផ្លូវទាំង ៣៤ខ្សែមានចំនួន ១៥.៦៥០ដើមនៅអមសង ខាងផ្លូវ មានដូចជា ដើមរាជព្រឹក្ស ដើមផ្កាចា ដើមនាងនួន ដើមធ្នង់ ដើមឥន្ទនេល ដើមក្ងោក ដើមបូរព្រឹក្ស និងដើមរំដួល ដោយបែង ចែកតាមដងផ្លូវនីមួយៗ ដោយ ឡែកនៅតាមដងផ្លូវតំបន់ឆ្នេរ នឹងធ្វើការដាំដើមឈើចម្រុះ ៨ប្រភេទ និងដាំផ្កាក្រដាសតាមសួនច្បារនៅតាមដងផ្លូវ។ ម្យ៉ាងទៀតការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការនៅមូលដ្ឋានដោយប្រើ ប្រាស់កញ្ចប់ថវិកាឃុំ សង្កាត់ កសាងផ្លូវបេតុង ព្រោះវាអាចប្រើប្រាស់បានយូរធានាបាន ទាំងបរិមាណ និងគុណភាព។

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា ក៏ដូចជាគណ: ប្រតិភូស្តាប់របាយការណ៍របស់មន្ទីរជំនាញរួចមក ក៏បានធ្វើការវាយតម្លៃអំពីសមិទ្ធផល ដែលខេត្តសម្រេចបាន និងបានមើលឃើញពីការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សរបស់ ខេត្តព្រះសីហនុ។

នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា ក៏បានជីកស្រះទឹក១០០នៅតំបន់អភិវឌ្ឍន៍ក្នុងទឹកដីខេត្តព្រះសីហនុ ដើម្បីទុកឱ្យប្រជា ពលរដ្ឋប្រើប្រាស់ ក៏ប៉ុន្តែមិនត្រូវធ្វើនេសាទខុសច្បាប់ ដូចជាការ ឆក់ត្រីជាដើម។ កសាង ផ្លូវលំជនបទ ១,៦០០គីឡូម៉ែត្រ ព្រមទាំងស្នើដល់គណៈអភិបាល ខេត្តបញ្ចូ ផ្លូវមេមួយចំនួន នៅក្នុងតំបន់អភិវឌ្ឍន៍ឧកញ៉ាម៉ុងជាផ្លូវខេត្ត។ ខេត្តព្រះសីហនុ មានការផលិតពូជជ្រូកនាំ ទៅបណ្តាខេត្តផ្សេងទៀតដែលពីមុនខេត្តព្រះសីហនុ ធ្វើការនាំជ្រូកចូលមកដើម្បី ផ្គត់ផ្គង់ទីផ្សារ តែពេលបច្ចុប្បន្នខេត្តព្រះសីហនុ នាំជ្រូកចេញទៅកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តមួយចំនួន៕

ដោយ ងូ សុមុនី