Khmer UnitedA ប្រជែងបាន៣ពិន្ទុ KW Cambodia League

AKP ភ្នំពេញ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០

ក្រុម Khmer United A ប្រជែងបាន៣ពិន្ទុបន្ថែមពីក្រុមយុវជនវត្តវ៉ារិន្ទ ដោយលទ្ធផល ៣ទល់០ នាជំនួប សប្តាហ៍ទី១២ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ពានរង្វាន់ពាក់កណ្តាលអាជីព KW Cambodia League រដូវកាល ២០២០។

ជាមួយនឹងជ័យជម្នះ៣ពិន្ទុបន្ថែមនេះបានធ្វើឱ្យKhmer United A រក្សាខ្លួននៅចំណាត់ថ្នាក់លេខ៤ បន្ទាប់ពីឆ្លងកាត់១២ប្រកួត ឈ្នះ៩ប្រកួត ស្មើ១ប្រកួត និងចាញ់២ប្រកួត មាន២៨ពិន្ទុស្មើជាមួយក្រុម Riel Phnom Penh ដែលឈរនៅលេខ៣។ ចំពោះក្រុម TN Kandal FC នៅតែរក្សាខ្លួនលើកំពូលតារាង ខណៈ ISI DSC FC ឈរនៅលេខ២ មាន៣៣ពិន្ទុស្មើគ្នា។ នៅសល់១ប្រកួតទៀត ពីរក្រុម គឺTN Kandal FC និងក្រុមISI DSC FC ដែលមានពិន្ទុស្មើគ្នានេះនឹងត្រូវខិតខំមួយប្រកួតចុងក្រោយ នាចុងសប្តាហ៍នេះ ដើម្បីប្រជែងម្ចាស់ ជើងឯក។ ចំពោះ៦ប្រកួតផ្សេងទៀតកាលពីថ្ងៃទី២៩៣០ ខែសីហា ឆ្នាំ២០២០ រួមមាន៖ Riel Phnom Penh យកឈ្នះ Khmer United B ២, តាំងគោកFF ចាញ់ Bayon Wanderers ៦, ISI DSC FC យកឈ្នះ មហាហង្ស ៤២, TN Kandal FC ឈ្នះ Pitou FC ០, Mambo Phnom Penh ឈ្នះ PMU ០ ហយ Avatar FC យកឈ្នះ Sniper FC ដោយលទ្ធផល ៣ទល់០។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាបាល់ទាត់ពានរង្វាន់ពាក់កណ្តាលអាជីព KW Cambodia League រដូវកាល ២០២០នេះមាន១៤ក្រុម ចូលរួមប្រកួតប្រជែងជើងឯក ហើយគិតមកដល់ពេលនេះគ្រប់ក្រុមទាំងអស់នៅសល់តែមួយ ប្រកួតទៀតប៉ុណ្ណោះនឹងត្រូវបញ្ចប់ជាស្ថាពរ ដោយក្រុមមានពិន្ទុខ្ពស់ជាងគេនឹងក្លាយជាម្ចាស់ជើងឯកតែម្តង។ ចំពោះ ៤ក្រុមលេខ២ ដល់លេខ៥នឹងត្រូវប្រជែងពាន KW CambodiaCupក្រោយបញ្ចប់ការប្រកួតសន្សំពិន្ទុសុទ្ធលីគនេះ៕

ដោយ ហេង ណាលីន