ប្រជាជនជប៉ុនអាចនឹងជ្រើសយកអតីតរដ្ឋមន្ត្រីការពារជាតិឲ្យធ្វើជានាយករដ្ឋមន្ត្រី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺ (៣១.០៨.២០)

ជប៉ុន៖ តាមការផ្សាយរបស់កាសេតបរទេសនៅថ្ងៃចន្ទទី ៣១ ខែ សីហានេះ បានឲ្យដឹងថា
អតីតរដ្ឋមន្ត្រីការពារជាតិ លោក ស៊ីហ្គេរ៉ូ អ៊ីស៊ីបា គឺជាបេក្ខភាពដ៏មានប្រជាប្រិយខ្លំាងបំផុត
ដែលពលរដ្ឋជប៉ុនអាចនឹងជ្រើសយកលោកឲ្យធ្វើជានាយករដ្ឋមន្រ្តីបន្តពីលោក អាបេ ។

ការស្ទង់មតិមួយ ដែលកាសែតក្នុងប្រទេសជប៉ុនបានធ្វើ បង្ហាញថាលោកអតីត​រដ្ឋមន្ត្រីការបារជាតិ អាចនឹងកាន់តំណែងជានាយករដ្ឋមន្ត្រី​ជំនួសលោក ស៊ីនហ្សូអាបេដែលបានសុំលាលែងពីតំណែង​កាលពីសប្តាហ៍មុន ។

ការស្ទង់មតិ បានបង្ហាញថា លោក ទទួលបានការគំាទ្រពីសាធារណជនចំនួន ៣៤ ភាគរយ
គឺច្រើនជាងពីរដង លើសរដ្ឋមន្រ្តីទទួលបន្ទុកខុទ្ទកាល័យ លោក យ៉ូស៊ីហ៊ីដេ ស៊ូហ្កា ​ដែលទទួលបាន
១៤ ភាគរយ នៃសំឡេងគំាទ្រ ។​