ប្រទេសវៀតណាមគ្មានករណីកូវីដ ថ្មី នៅថ្ងៃចន្ទទី ៣១ ខែ សីហា នេះ ​ទេ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព វឿតណាមញូវ (៣១.០៨.២០)

វៀតណាម៖ តាមការផ្សាយរបស់កាសែតក្នុងស្រុក បានឲ្យដឹងថា ​ប្រទេសវៀតណាមគ្មានករណីកូវីដ ថ្មី ទេ
នៅថ្ងៃចន្ទ ទី​៣១ ខែ សីហានេះ ។

កាសែតក្នុងស្រុកក៏បានរាយការណ៍ឲ្យដឹងថា ជាសរុប រហូតមកដល់ព្រឹកថ្ងៃចន្ទនេះ​នៅទូទំាង​ប្រទេសវៀតណាម មានការឆ្លងវីរុសកូរ៉ូណា ចំនួន ១.០៤០ ករណី ក្នុងនោះ មានចំនួន ៦៩៥បានជាសះស្បើយ ។

សេចក្តីរាយការណ៍ក៏បានឲ្យដឹងទៀតថា មានមនុស្សចំនួន ១៩ នាក់ បានកើតកូវីដ ១៩ ឡើងវិញ ។
ប្រទេសវៀតណាមមានអ្នកស្លាប់ដោយសារកូវីដ ១៩ ចំនួន ៣២ នាក់ ។​