គ្រាន់តែក្នុងរយៈពេលមួយថ្ងៃប្រទេសឥណ្ឌាមានករណីឆ្លងកូវីដ ១៩ ដល់ទៅ​ ៧៨.៧៦១

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព អាអេហ្វប៉េ ​(៣១.០៨.២០)

ឥណ្ឌា៖ នៅថ្ងៃអាទិត្យទី ៣០ ខែ សីហានេះ ប្រទេសឥណ្ឌា បានកំណត់ត្រានៃការឆ្លងកូវីដ ១៩ ដ៏ច្រើនបំផុត
គ្រាន់តែក្នុងរយៈពេល ២៤ ម៉ោង ដោយ​ករណីឆ្លង មានដល់ទៅ ៧៨.៧៦១ នាក់។​

កំណត់ត្រាឆ្លងដ៏ច្រើន​នេះ បានធ្វើឲ្យប្រទេសឥណ្ឌាក្លាយជាប្រទេសដែលមានករណីឆ្លងច្រើនជាងគេ​បំផុតលើសកលលោក ។បើប្រៀបជាមួយប្រទេសនានា លើសកលលោក ប្រទេសឥណ្ឌាគឺជាប្រទេសទីបី
ដែលមានករណីឆ្លងកូវីដ​ ១៩ ច្រើនជាងគេបំផុត ដោយរហូតមកដល់ថ្ងៃអាទិត្យនេះ
ប្រទេសឥណ្ឌាមាន ការឆ្លងកូវីដ ១៩​ ចំនួន បីលានកន្លះ ។

ប្រទេសដែលជាប់លេខមួយខាងចំនួនឆ្លងគឺប្រទេសអាមេរិក និងប្រទេសប្រេស៊ីល ជាប់លេខពីរ ។
ប្រទេសឥណ្ឌា ដែលមានពលរដ្ឋចំនួន ១,៣ ពាន់លាននាក់ មានករណីស្លាប់ដោយសារកូវីដ ១៩
ចំនួន ៦៣.០០០ នាក់ ។​