ប្រទេសចិនបើកការស៊ើបអង្កេតពីការនំាចូលសុរាពីប្រទេសអូស្រ្តាលី

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព ឆាណែលញូវអាស៊ី (៣១.០៨.២០)

ចិន៖ តាមការផ្សាយរបស់ទូរទស្សន៍បរទេសនៅថ្ងៃចន្ទទី ៣១ ខែ សីហានេះ បានឲ្យដឹងថារដ្ឋាភិបាលរបស់ប្រទេស ចិនបាននិយាយនៅថ្ងៃចន្ទទី ៣១ ខែ សីហានេះថានឹងបើកការស៊ើបអង្កេតពីការនំាសុរា មកពីប្រទេសអូស្រ្តាលី ។

ការប្រកាសពីការបើកការស៊ើបអង្កេតនេះត្រូវបានធ្វើឡើងស្របពេលនឹងការកើនឡើងនូវស្ថានភាពតានតឹងរវាងប្រទេសទំាងពីរបន្ទាប់ពីប្រទេសអូស្រ្តាលីបានអំពាវនាវឲ្យមានការស៊ើបអង្កេតជាសកល ពីប្រភពនៃវីរុសកូរ៉ូណា ។

លោករដ្ឋមន្ត្រីពាណិជ្ជកម្មរបស់ប្រទេសចិនបានថ្លែងតាមប្រព័ន្ធអនឡាយ ថា ការសើបអង្កេតនេះ
ត្រូវបានធ្វើឡើងនៅថ្ងៃចន្ទទី ៣១ ខែ សីហានេះ តាមការស្នើសុំពីសមាគមសុរារបស់ប្រទេសចិន
ដែលបានអះអាងថា សុរាដែលនំាចូលពីប្រទេសអូស្រ្តាលីសុទ្ធតែទទួលបានឧបត្ថម្ភធនពីរដ្ឋាភិបាលអូស្រ្តាលី ។​