ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញជាអធិបតី ការប្រកួតប្រជែងគំនូរជីវចលនៅកម្ពុជា លើកទី៧ ឆ្នាំ២០២០

AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០–

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ អញ្ជើញជាអធិបតី ការប្រកួតប្រជែងគំនូរជីវចល នៅកម្ពុជា លើកទី៧ ឆ្នាំ២០២០ (7th Cambodia DigiCon6 ) ដែលប្រារព្ធធ្វើនៅស្ទូឌីយោទូរទស្សន៍ជាតិកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២០ ដោយបេក្ខជនទទួលបានជ័យលាភីលេខ១ ប្រចាំឆ្នាំ២០២០នេះ នឹងត្រូវ បានជ្រើសរើសទៅចូលរួមប្រកួតប្រជែងកម្មវិធី DigiCon6 Asia6 នៅទីក្រុងតូក្យូ ប្រទេសជប៉ុនជាបន្ត នាខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។

រូបថត៖ ខឹម សុវណ្ណារ៉ា