កម្ពុជា​ជា​ប្រទេស​នៅក្នុង​តំបន់​តែមួយគត់ ដែល​ផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​អន្តរជាតិ​ដើម្បី​ការពារ​មនុស្ស​ទាំងអស់​ពី​ការបាត់​ខ្លួន​ដោយ​បង្ខំ​

AKP ភ្នំពេញ ថ្ងៃទី​២៨ ខែសីហា ឆ្នាំ​២០២០ —

​មានតែ​ប្រទេស​កម្ពុជា​មួយគត់​នៅក្នុង​តំបន់​អាស៊ី​អ​គ្នេ​យ៍ ដែល​បានផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​អន្តរជាតិ​មួយ ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស​។ នេះ​បើតាម​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ ប្រចាំ​តំបន់​អាស៊ី​អ​គ្នេ​យ៍​។​

​ស្ថាប័ន​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ​ប្រចាំ​តំបន់​មួយ​នេះ​បានធ្វើការ​កត់សម្គាល់ថា កម្ពុជា​គឺជា​ប្រទេស​តែមួយគត់​ដែល​បានផ្តល់​សច្ចាប័ន​លើ អនុសញ្ញា​អន្តរជាតិ​ដើម្បី​ការពារ​មនុស្ស​ទាំងអស់​ពី​ការបាត់​ខ្លួន​ដោយ​បង្ខំ​។

​ប្រភព​ដដែល​បាន​បញ្ជាក់ថា មានតែ​ប្រទេសមួយ​ទេ​នៅ​អាស៊ីអាគ្នេយ៍ គឺ​ប្រទេស​កម្ពុជា ដែល​បានផ្តល់​សច្ចាប័ន​លើ​អនុសញ្ញា​អន្តរជាតិ​មួយ​នេះ​។

​ប្រភព​ដដែល​បាន​បន្តថា ក្រៅពី​កម្ពុជា ប្រទេស​ចំនួន​បី​ផ្សេងទៀត​គឺ ប្រទេស​ឥណ្ឌូណេស៊ី ឡាវ និង​ថៃ គឺជា​ប្រទេស​ហត្ថលេខី ប៉ុន្តែ​មិនទាន់​ក្លាយជា​រដ្ឋ​ភាគី​នៅឡើយ​ទេ​៕ ​ដោយ ហេង បញ្ញា​