រូបថតប្រចាំសប្តាហ៍៖ ផ្កាចំហួយកំពុងរីកស្រស់បំព្រងនៅក្នុងដីព្រៃ នៃចម្ការពូជឈើគ្រញូង

AKP សៀមរាប ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ —

ផ្កាចំហួយ គឺជាផ្កាមួយប្រភេទដែលមានពណ៌ផ្កាឈូកស្រស់ស្អាត និងកំពុងតែរីកស្រស់បំព្រងនៅក្នុងព្រៃនៃចម្ការ ពូជឈើគ្រញូង ស្ថិតនៅភូមិត្រពាំងថ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណ ៦០គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។

ជារៀងរាល់ឆ្នាំ ផ្កានេះតែងរីកពីខែកក្កដា ដល់ដើមខែកញ្ញា ហើយក្រៅពីជាផ្កាដ៏ស្រស់ស្អាត ផ្កាចំហួយត្រូវបាន គេដឹងថា អាចធ្វើជាអន្លក់ និងកែឆ្នៃធ្វើម្សៅសម្រាប់ទទួលទានបានទៀតផង។

ដោយ ឃុត សៅ