មេដឹកនំារបស់ប្រទេសកូរ៉េខាងជើងថ្លែងថា ព្យុះកំបុតត្បូងឈ្មោះ បាវី បង្កការខូចខាតតិចតួចក្នុងប្រទេសលោក

វិទ្យុជាតិកម្ពុជា/អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី ​(២៨.០៨.២០) ​​​

កូរ៉េខាងជើង៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ប្រទេសកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃសុក្រ ទី ២៨ សីហានេះ​ថា  មេដឹកនំារបស់ប្រទេសកូរ៉េខាងជើង លោកគីម ជុងអុន បានថ្លែងថា ព្យុះកំបុតត្បូងឈ្មោះបាវី បានបង្កការខូចខាតតិចតួចណាស់ នៅក្នុងប្រទេសលោក  បន្ទាប់ពីព្យុះនោះ បានបោកបក់មកលើប្រទេសកូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍ទី ២៧ ខែ​សីហា នេះ ។

លោកគីម បានទៅពិនិត្យស្ថានការណ៍នៅក្នុងខេត្តមួយស្ថិតនៅប៉ែកនិរតីទីក្រុងព្យុងយ៉ាង ។  មេដឹកនំាកូរ៉េខាងជើង បានក្រើនរំលឹកឲ្យដាក់ចេញវិធានការនានា ដើម្បីការពារផលដំណំា និងអាយុជីវិតពលរដ្ឋ នៅពេលព្យុះនោះបោកបក់មកលើប្រទេសកូរ៉េខាងជើង ។

ប្រទេសកូរ៉េខាងជើង កំពុងតែចាត់វិធានការតឹងរឹង ដើម្បីទប់ទល់នឹងការឆ្លងកូវីដ ១៩ ដែលអាចនឹងកើតមាននៅក្នុងប្រទេស ព្រមទាំងដើម្បីទប់ទល់នឹងផលវិបាកបង្កឡើងដោយព្យុបាវី  ដែលប្រទេសនេះ ហៅថា ជាព្យុះទី ៨ ។​