អាជ្ញាធរក្រុងប៊ែរឡំាង ហាមមិនឲ្យមានការតវ៉ាប្រឆំាងនឹងវិធានការទប់ទល់កូវីដ ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ីប៊ីអេសញូវ  (២៨.០៨.២០)

អាល្លឺម៉ង់៖ អាជ្ញាធរទីក្រុងប៊ែរឡំាង ក្នុងប្រទេសអាល្លឺម៉ង់ បានចេញបំរាម មិនឲ្យមានការធ្វើបាតុកម្មតវ៉ា ដែលគ្រោងធ្វើនៅចុងសប្តាហ៍នេះ  ដើម្បីប្រំឆាំងនឹងការដាក់ចេញវិធានការរឹតបន្តឹងទប់ទល់នឹងការឆ្លងកូវីដ​ ១៩ ។

អាជ្ញាធរទីក្រុងប៊ែរឡំាង បានចេញបំរាមនេះ នៅថ្ងៃព្រហស្បតិ៍ទី​២៧ ខែ សីហា  ដោយបញ្ជាក់ថា សមត្ថកិច្ចប៉ូលីស នឹងចាត់វិធានការសមស្រប  បើសិនជាមានការប្រមូលផ្តុំគ្នា មិនតាមការដាក់បំរាមរបស់អាជ្ញាធរ ទេ ។

ប៉ូលីសចំនួនរាប់ពាន់នាក់នឹងត្រូវដាក់ពង្រាយ នៅចុងសប្តាហ៍នេះ ​ដើម្បីពង្រឹងការអនុវត្តបំរាមរបស់អាជ្ញាធរទីក្រុងប៊ែរឡំាង នេះ ។​