គណៈប្រតិភូនៃទីភ្នាក់ងារស្វីស មកទស្សនកិច្ច និងពិភាក្សាការងារជាមួយ អាជ្ញាធរខេត្តព្រះវិហារ

AKP ព្រះវិហារ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០

នៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ លោក មុត ភិសិទ្ធនា អភិបាលរងខេត្ត អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាកាងារជាមួយ គណៈប្រតិភូនៃទីភ្នាក់ងារ ស្វីស ដើម្បីកិច្ចអភិវឌ្ឍន៍ និងសហប្រតិបត្តិការ(SDC) ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែល ដឹកនាំដោយលោក ម៉ាកូស បាលី (BaerLi MarKus) និងមានការចូលរួមពីប្រធាន មន្ទីរពាក់ព័ន្ធជាច្រើនរូប។

លោក មុត ភិសិទ្ធនា មានប្រសាសន៍ ថ្លែងអំណរគុណដល់គម្រោងស្វីសខនថាក់ (SDC) ដែលកន្លកមកបានគាំទ្រ យ៉ាងពេញទំហឹង លើវិស័យសំខាន់តាមរយៈការបណ្តុះ បណ្តាលជំនាញការបង្កើនមុខរបវិជ្ជាជីវៈក្នុងខេត្ត បានធ្វើឱ្យសេដ្ឋកិច្ចប្រជាពលរដ្ឋកាន់ តែប្រសើរបន្ថែមទៀត។ ឯកឧត្តមស្នើសុំឱ្យគម្រោងស្វីសខនថាក់ SDC បន្តពង្រឹង និងពង្រីក ការឧបត្ថម្ភគាំទ្រលើគម្រោងនេះ ឱ្យកាន់ធំទូលាយដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់របស់ ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ។

លោក ម៉ាកូស បាលី មានប្រសាសន៍ថា លោកនឹងបន្តកិច្ចសហប្រតិបត្តិការឧបត្ថម្ភ គាំទ្រលើគម្រោងស្វីសខនថាក់ SDC ដែលកន្លកមកបានគាំទ្រ យ៉ាងពេញទំហឹងដូចជាការ បើកវគ្គបណ្តុះបណ្តាលជំនាញ ការបង្កើនមុខរបវិជ្ជាជីវៈនៅតាមស្រុកគោលដៅ ដូចជាស្រុក គូលែនជាដើម ដើម្បីធ្វើឱ្យសេដ្ឋកិច្ចបងប្អូនប្រជាពលរដ្ឋនៅ តំបន់ដាច់ស្រយ៉ាលមានជីវភាព កាន់តែប្រសើរឡើង៕

ដោយ ទិត ស្រ៊