ឯកឧត្តម ហ៊ុយ វណ្ណៈ ក្លាយជាប្រធានសមាគមកីឡាប្រដាល់ ក្រសួងមហាផ្ទៃអាណត្តិ២០២០-២០២៤

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០–

សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃអាណត្តិថ្មីពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៤ បានប្រកាសសមាសភាពថ្នាក់ដឹកនាំ សមាជិករបស់ខ្លួន ដោយឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានដឹកនាំជាប្រធានសមាគម ក្រោមវត្តមានឯកឧត្តមបណ្ឌិត ជា ប៊ុនហេង ទីប្រឹក្សាផ្ទាល់សម្តេចក្រឡាហោម ស ខេង និងជាអគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។

សូមបញ្ចាក់ផងដែរថា សមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ មានក្លិបចំណុះក្រោមឱវាទរបស់ខ្លួនចំនួន៣០។

ក្នុងឱកាសរៀបចំពិធីប្រកាសសមាសភាពថ្នាក់ដឹកនាំនៃសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃអាណត្តិ ២០២០-២០២៤ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង ដែលមានសមាសភាពថ្នាក់ដឹកនាំ និងសមាជិកនៃសមាគមកីឡាប្រដាល់ក្រសួងមហាផ្ទៃ នាអាណត្តិនេះ រួមមាន៖ ឯកឧត្តម ហ៊ុយ វណ្ណៈ ជាប្រធាន, ឯកឧត្តម ម៉ក់ សំអុល អនុប្រធានទី១, ឯកឧត្តម ហោ សំអាត អនុប្រធាន, ឧត្ដមសេនីយ៍ទោ ប៉ែន កាក់ អនុប្រធាន, ឯកឧត្ដម ឆឹង វ៉ាន់ថូ អនុប្រធាន, លោក គង់ ចាន់ធីណា លេខាធិការ, លោក ឯម ហៀង លេខាធិការរង, លោក ស្រ៊ឺ ស្រេង ហិរញ្ញឹក, លោក មាស សុខគ្រី ហិរញ្ញឹករង ព្រមទាំងតំណាងក្លិបកីឡាប្រដាល់ចំណុះឱ្យក្រសួងមហាផ្ទៃទាំងអស់ជាសមាជិក៕ ដោយ៖ហេង ណាលីន