ក្រុមហ៊ុនអាកាសចរណ៍នូវែលហ្សេឡង់ប្រកាសពីការខាតបង់ប្រមាណ ៣០០ លានដុល្លារអាមេរិក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៧.០៨.២០)

នូវែលហ្សេឡង់៖ ក្រុមហ៊ុនអាកាសចរណ៍នូវែលសេឡង់នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហានេះបានប្រកាសការ​ខាតបង់​ប្រចាំឆ្នាំជាទំហំទឹកប្រាក់ប្រមាណ ៣០០ លានដុល្លារអាមេរិកបន្ទាប់ពីតម្រូវការបានធ្លាក់ចុះ​ដោយសារ​តែការរីករាលដាលនៃវីរុសកូវីដ ១៩ ។

កន្លងមកអាកាសចរណ៍នូវែលហ្សេឡង់បាននិយាយថាយ៉ាងហោចណាស់មួយភាគបីនៃកម្លាំងពលកម្មសរុបចំនួន ១២.៥០០ នាក់របស់ខ្លួនអាចនឹងត្រូវបាត់បង់ការងារដោយសារតែការថយចុះអ្នកដំណើរទាក់ទង​នឹងវីរុស​រាតត្បាតនេះ។

សូមបញ្ជាក់ផងដែរថាប្រាក់ចំណូលពីការលក់សំបុត្រឲ្យអ្នកដំណើរបានធ្លាក់ចុះ ៧៤ ភាគរយនៅក្នុង​ត្រីមាសចុងក្រោយនៃឆ្នាំសារពើពន្ធរបស់ក្រុមហ៊ុន ។