មានការកាត់ទោសដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសនូវែលសេឡង់លើជនដែលបាញ់ប្រហារក្នុងវិហារឥស្លាម

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៧.០៨.២០)

នូវែលសេឡង់៖ នៅថ្ងៃព្រហស្បតិ៍ ទី ២៧ សីហានេះ​    ខ្មាន់កាំភ្លើងម្នាក់ត្រូវផ្តន្ទាទោសជុំវិញការ​វាយប្រហារ​ដែលបានសម្លាប់​ជនជាតិមូស្លីមចំនួន ៥១ នាក់ក្នុងព្រះវិហារឥស្លាមមួយកន្លែង ​ កាលពីឆ្នាំមុនក្នុងទីក្រុងក្រាយឆឺដ ​​ ប្រទេសនូវែលសេឡង់។

ជនល្មើសឈ្នោះ ថារ៉ាន់  ​ អាយុ ២៩ ឆ្នាំបានប្រឈមនឹងការកាត់ក្តីរយៈពេល ៤ ថ្ងៃនៃអំពើដ៏សាហាវ​ឃោរឃៅដែលជននេះបានប្រព្រឹត្តកាលពីថ្ងៃទី ១៥ ខែមីនាឆ្នាំ ២០១៩ ដោយមានសាក្សីជាង ៩០ នាក់បានផ្តល់សក្ខីកម្មពីហេតុការណ៍បាញ់ប្រហារនោះ  ។

ជននឹងក្លាយជាមនុស្សដំបូងគេនៅប្រទេសនូវែលសេឡង់ដែលត្រូវជាប់ពន្ធនាគារអស់មួយជីវិតដោយគ្មានការរំពឹងថានឹងមានការដោះលែងឡើយ ។