សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតី ពិធីប្រគល់-ទទួលផែនទីឋានលេខាព្រំដែនគោក កម្ពុជា-វៀតណាម ខ្នាត ១/២៥ ០០០ ជូនដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន៣៥

AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០–

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ពិធីប្រគល់-ទទួល ផែនទីឋានលេខាព្រំដែនគោក កម្ពុជា-វៀតណាម ខ្នាត ១/២៥ ០០០ ជូនដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធចំនួន៣៥ ដើម្បីយកទៅប្រើប្រាស់ ដែលពិធីនេះប្រារព្ធធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០។

រូបថត៖ ខឹម វណ្ណារ៉ា និងឯល វឌ្ឍនៈ