លោកជំទាវ ម៉ែន សំអន នាំយកអំណោយសប្បុរសធម៌ ផ្ដល់ជូនប្រជាពលរដ្ឋដែល កំពុងជួបការលំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ នៅសង្កាត់ស្ទឹងមានជ័យទី២

AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០

ប្រជាពលរដ្ឋចំនួន១០០គ្រួសារ មកពី៩ភូមិ នៅក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដែលកំពុងជការលំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ បានមក ទទួលអំណោយសប្បុរសធម៌ពីលោកជំទាវកិតិ្ដសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគម នារី កម្ពុជាដើម្បីសន្ដិភាព និងអភវិឌ្ឍន៍

ពិធីនេះបានប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃពុធ ៨កើត ខែភទ្របទ ឆ្នាំជូតទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ដោយមានការចូលរួមពី លោកស្រី កែវ សុខពិសី អភិបាលរងរាធានី និង លោកជំទាវ ជា ស៊ីណា ឃួងស្រេង រួមទាំងអាជ្ញាធរខណ្ឌ សង្កាត់ តំណាងក្រុមហ៊ុន ព្រមទាំងសប្បុរសជននានាជាច្រើននាក់ទៀតផងដែរ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានប្រសាសន៍ថា ដោយមើឃើញ ពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋក្រីក្រទាំង១០០គ្រួសារ ដែលពុងរងផលប៉ះពាល់ នៃជំងឺកូវីដ១៩ ពិសេសកំពុងត្រូវការស្វែងរកជំនួយដើម្បីយកមកផ្គត់ផ្គង់ជីវភាព ប្រចាំថ្ងៃនោះ ដូច្នេះ ក្នុងនាមសមាគមនារីកម្ពុជាដើម្បីសន្ដិភាព និងអភវិឌ្ឍន៍ តាមរយៈសមាគមនារី កម្ពុជា ដើម្បីសន្ដិភាព និងអភវិឌ្ឍន៍រាជធានីភ្នំពេញ ក៏បានសម្រេចជ្រើសរើស យកបងប្អូនក្រីក្រ (ដែលមានប័ណ្ណក្រ១) ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ចំនួន១០០គ្រួសារ មកទទួល អំណោយសប្បុរសធម៌នាថ្ងៃនេះ។

លោកជំទាវបន្ដថា ថ្ងៃនេះ បងប្អូនពលរដ្ឋក្រីក្រ ទាំង១០០គ្រួសារនេះ សុទ្ធតែ ស្ដ្រីមេមាយ ជនចាស់ជរាគ្មានទីពឹង ហើយសុទ្ធតែស្ដ្រីមេផ្ទះទៀតហេតុដូច្នេះហើយ ទើប សមាគមនារីកម្ពុជា ដើម្បីសន្ដិភាព និងអភិវឌ្ឍន៍យើងសម្រេចកៀរគររកជំនួយ ពីសប្បុរសជននានាយកមកជួយបងប្អូន។ រាជរដ្ឋាភិបាល ដែលមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ដ្រី បានយកចិត្តទុក្ខដាក់ក្នុងការ គិតគូរដល់ប្រជាពលរដ្ឋកម្ពុជា និងស្ត្រីគ្រប់រូប ដោយមិន ប្រកាន់និន្នាការនយោបាយ អ្វីឡើយ។ ស្រ្ដីគ្រប់រូប មានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនៅក្នុងក្រុមគ្រួសារ និងសង្គមជាតិហើយក៏ជាឆ្អឹងខ្នងសេដ្ឋកិច្ចគ្រួសារ ដូចនេះ បងប្អូនស្ត្រីទាំងអស់ត្រូវខិតខំ អភិវឌ្ឍន៍នូវសមត្ថភាពរបស់ខ្លួន ដើមី្បចូលរួមក្នុងកិច្ចការ សង្គមជាតិ សំខាន់ឱ្យក្លាយខ្លួន ជាអ្នកដឹក នាំដ៏ល្អក្នុងសង្គមជាតិកាន់តែប្រសើរឡើង និងកាន់តែមានភាពផុលផុសជាងមុន ដែលកត្តាទាំងនេះហើយធ្វើឱ្យបងប្អូនស្ត្រីយើងគ្រប់រូប ត្រូវមានស្មារតីចូលរួមក្នុងការ ថែរក្សាការពារសន្តិភាព ព្រមទាំងធ្វើការប្រឆាំងដាច់ខាត នូវរាល់ឧបាយកលលិ្បចបោកបញ្ឆោត របស់ក្រុមជនណា ដែលមានមហិច្ឆិតា ក្នុងការប៉ុនប៉ងបំផ្លាញនូវសន្តិភាព នៅកម្ពុជា ។

នាឱកាសនោះដែរលោកស្រី កែវ សុខពិសី អភិបាលរងសាលារាជធានីភ្នំពេញ និងជាប្រធានសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ រាជធានីភ្នំពេញ បាន មានប្រសាសន៍បញ្ជាក់អំពីសកម្មភាពការងាររបស់សមាគមកន្លងមក ក៏ដូចបច្ចុប្បន្នកំពុង ផ្សព្វផ្សាយអប់រំ បងប្អូនប្រជាពលរដ្ឋឱ្យមានការយលដឹងអំពីការថែទាំសុខភាព ពិសេសចេះការពារ នៃការរីករាលដាល ជំងឺកូវីដ១៩ និងកិច្ចការ សង្គម និងការងារមនុស្សធម៌ក្នុង អំឡុងនៃការរីករាល ដាលជាសាកលជំងឺកូវីដ១៩នេះផងដែរ

សូមបញ្ជាក់ថា អំណោយដែលលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន នាំយក មកចែកជូនបងប្អូននៅពេលនោះរួមមាន៖ ទឹកត្រី១យួ, ទឹកស៊ីអ៊ីវ១យួរ, អង្ករ១៥ គីឡូក្រាម, មី១កេស, ភួយ១, ម៉ាសចំនួន១០ និងថវិកា១គ្រួសារ ចំនួន១០ម៉ឺនរៀល។   នាឱកាសនោះដែរ លោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានចំណាយថវិកាផ្ទាល់ខ្លួនរបស់លោកជំទាវ ផ្ដល់ដល់ក្មេងចំនួន៨០នាក់ ដោយម្នាក់ៗទទួលបាន៥ពាន់រៀលផងដែរ

ដោយ សួស សំរិត