ឯកឧត្តម អភិបាលខេត្តស្វាយរៀង ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា

AKP ស្វាយរៀង ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ —

ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង អនុញ្ញាតឱ្យឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួសម និងស្វែងយល់អំពី សក្កានុពល និងសិក្សាលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តស្វាយរៀង និងស្ថានទូត សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ នៅសាលាខេត្ត។

រូបថត៖ AKP-ស្វាយរៀង