ក្រុមហ៊ុនអាកាសចរណ៍អាមេរិកនឹងកាត់បន្ថយការងារចំនួន ១៩.០០០ ក្នុងខែតុលាខាងមុខ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (២៦.០៨.២០)

អាមេរិក៖ ក្រុមហ៊ុនអាកាសចរណ៍អាមេរិកបាននិយាយកាលពីថ្ងៃអង្គារថាកម្លាំងការងារពលកម្មរបស់ខ្លួននឹងធ្លាក់ចុះ ៤០.០០០ កន្លែងដែលក្នុងនោះត្រូវមានការកាត់បន្ថយចំនួនបុគ្គលិក ១៩.០០០ នាក់នៅក្នុងខែតុលាដោយសារវីរុសរាតត្បាតកូវីដ ១៩ ។

ក្រុមហ៊ុនអាកាសចរណ៍ក៏បានទទួលថវិកាចំនួន ២៥ ពាន់លានដុល្លារអាមេរិកនៅក្នុងមូលនិធិជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកកាលពីខែមីនា ដើម្បីជាជំនួយលើប្រាក់ខែនិងការពារការងាររបស់បុគ្គលិករហូតដល់ខែកញ្ញាខាងមុខ។

នៅពេលថវិកាជំនួយអស់​​     ហើយវិស័យអាកាសចរណ៍នៅជាប់គាំងដដែលបានធ្វើឲ្យសហជីព បញ្ចុះបញ្ចូលសុំជំនួយទីក្រុងវ៉ាស៊ីនតោននូវថវិកា ២៥ ពាន់លានដុល្លារអាមេរិកបន្ថែមទៀត     ប៉ុន្តែការពិភាក្សាដើម្បីអនុម័តតាមការស្នើសុំនេះ បានជាប់គាំងនៅពេលដែលសភាបានកំពុងពិភាក្សាគ្នាអំពីគម្រោងកញ្ចប់ថវិកា​ជំនួយសរុប​   ដើម្បីទប់ស្កាត់វីរុសកូវីដ១៩។